បាតុករប្រុសសាច់ដុំសង្ហាៗ ១ ក្រុមនៅមីយ៉ាន់ម៉ា លើកក្រុមប្រឆាំងរដ្ឋប្រហារយោធា​ព្រោះបញ្ហា…

មីយ៉ាន់ម៉ា៖កាលពីពេលកន្លងទៅ យោធាមីយ៉ាន់ម៉ាបានប្រកាសលុបចោលរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី ដោយធ្វើការដកតំណែងរដ្ឋមន្ត្រី និង សមាជិកសភាចំនួន ២៤ រូប ខណៈប្រកាសជំនួសដោយមនុស្សចំនួន ១១ នាក់ផ្សេងក្នុងរដ្ឋបាលថ្មីរបស់ខ្លួន ក្រោយកាន់កាប់អំណាចបានក្នុងរដ្ឋប្រហារយោធា ។

យ៉ាងណាមិញ ថ្មីៗនេះ គេឃើញសន្ធឹកសំឡេងស៊ីផ្លេឡាន និង ការគោះប៉ោត ឆ្នាំង និង ចានដែក បានកងរំពងពេញក្រុង Yangon ប្រទេសមីយ៉ាន់ ។ ព្រមទាំងមានប្រជាជនមីយ៉ាន់ម៉ាជាច្រើន ក៏កំពុងតែនាំគ្នាធ្វើពហិការប្រឆាំងនឹងរាជរដ្ឋាភិបាលយោធាដែលកំពុងតែឡើងកាន់អំណាចនៅពេលនេះ

ដោយនាំគ្នាលើកម្រាមដៃ ៣ ជាសញ្ញាប្រឆាំង បង្ហោះក្នុងបណ្តាញសង្គម ដើម្បីជាសញ្ញាបង្ហាញពីចលនាប្រឆាំងនឹងរដ្ឋប្រហារយោធា ដែលទម្លាក់រដ្ឋាភិបាលលោកស្រី អ៊ុង សានស៊ូជី កាលពីពេលថ្មីៗនេះ ។

ដោយឡែក ការតវ៉ាប្រឆាំងនេះក៏មិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ក៏ប៉ុន្តែនៅលើបណ្ដាញសង្គមពេលនេះកំពុងតែផ្ទុះការចាប់អារម្មណ៍ថ្មីមួយទៀតដោយមានអ្នកនិយមលេងបណ្ដាញសង្គមជាច្រើនបានស៊ែរចែករំលែកបន្តៗគ្នា បន្ទាប់ពីឃើញរូបភាពក្រុមបាតុករប្រុសស្អាតមួយក្រុមនាំគ្នាដោះអាវបង្ហាញ

សាច់ដុំលើបដាដើរដង្ហែស្រែកប្រឆាំងនឹងរដ្ឋាភិបាលយោធាក្នុងប្រទេសមីយ៉ាន់ម៉ា ។ រឿងរ៉ាវនេះ បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមទូទាំងពិភពលោកកំពុងតែចាប់ក្រសែភ្នែកមើល។


ក្នុងនោះពួកគេបាននិយាយចង់អោយន័យថា បដិសេធរដ្ឋប្រហារយោធា,ការមិនគោរពស៊ីវិល,ជួយមីយ៉ាន់ម៉ាផង

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔