រឿងរ៉ាវដ៏អស្ចារ្យ​!! គួរឲ្យចាប់អារម្មណ៍អំពីសត្វដំរីកាលពីជាង២០ លានឆ្នាំមុនដំបូងបង្អស់នៅលើពិភពលោក ….(មានវីដេអូ)

តើបងប្អូននឹងមិត្តអ្នកអានទាំងអស់គ្នាធ្លាប់ បានឮរឿងរា៉វរបស់សត្វដំរី “Platybelodon” ពីមុនមកទេ?​ វាគឺជាសត្វដំរីដំបូងបង្អស់ ដែលធ្លាប់មានវត្តមាននៅលើផែនដី នាទ្វីបអាហ្វ្រិក និងតំបន់ Miocene ប្រហែលជា ២០ លានឆ្នាំមុន ។ វាមានលក្ខណៈពិសេស នៅនឹងមាត់របស់ពួកវា ដែលមើលទៅដូចជាគួរឲ្យខ្លា ច ប៉ុន្តែតាមពិតពួកវាគឺ ស៊ីរុក្ខជាតិជាអាហារទេ ។

~

Platybelodon ឬមានឈ្មោះហៅថា “ដំរីភ្លុកសំប៉ែត” ហើយវាត្រូវបានគេដាក់ឈ្មោះនៅក្នុងឆ្នាំ ១៩២៨ ។ ជាធម្មតាវាមានទំហំប្រហែល ២៧០ សង្ទីម៉ែត្រ និងទម្ងន់ប្រហែល ២ តោ ន ដែលវាតូចជាងដំរីនាពេលបច្ចុប្បន្ននេះ ប៉ុន្តែវាមិនជាខុសគ្នាខ្លាំងប៉ុន្មានទេ ។
យ៉ាងណាមិញ បើទោះបីជា Platibilodon ស្រដៀងនឹងដំរីធម្មតាក៏ដោយ ប៉ុន្តែពួកវាមានឆ្អឹ ង “ភ្លុ ក” មួយគូទៀតនៅពីក្រោម ភ្លុកធម្មតារបស់ពួកវា ហើយភ្លុកមួយគូនោះមានរាងសំប៉ែតនិងលយចេញមកមុខ ធ្វើឱ្យវាក្លាយជាសត្វដំរីដែលមើលទៅចម្លែ កបំផុត ។ ហើយភ្លុ កនៅផ្នែកខាងមុខមួយគូនេះ វាត្រូវបានគេសន្និដ្ឋានថា អាចត្រូវប្រើបានច្រើនយ៉ាង ដូចជា ជីកដី កា ត់ដើ មឈើ ឬអាចនឹងប្រើដើម្បីទុកកកេរដើមឈើ ។

~

ដោយឡែក វាដូចគ្នាទៅនឹងសត្វដទៃទៀតនៅអតីតកាលដែរ ដែលសូម្បីតែសព្វថ្ងៃនេះបច្ចេកវិទ្យាបានជឿនលឿនយ៉ាងណាក៏ដោយ ក៏យើងនៅតែមិនអាចរកមានភ័ស្តុតាង អំពីការផុ តពូ ជរបស់ពពួកសត្វទាំងនោះបានដែរ ។ ប៉ុន្តែអ្នកវិ ទ្យាសា ស្ត្រសន្និដ្ឋានថា ការផុ តពូ ជរបស់ពួកវា អាចទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុក្នុងកំឡុងពេលនោះ ដែលធ្វើឱ្យសត្វដំរីជាច្រើនប្រភេទ ត្រូវបានកាត់បន្ថយចំនួន និងឈានដល់ការផុ តពូ ជតែម្តង ៕

~

~

សូមទស្សនា Video ខាងក្រោម :

កែសម្រួលដោយ Khmer-site

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔