តារាល្បីច្រើនដួងនេះ សុទ្ធតែមានកូនជាកូនភ្លោះ! តើមានរឿងអីកើតឡើងខ្លះ???

នៅក្នុងសិល្បៈយើងសង្កេតឃើញថា មានតារាប្រុសស្រីជាច្រើនបានលះបង់ភាពនៅលីវរបស់ខ្លួន ដើម្បីមកកសាងគ្រួសារ សាង​សុភមង្គល មានកូនប្រុសស្រីប្រលែងលេងពេញផ្ទះ ដែលជាចំណងដៃរវាងគូស្វាមីភរិយារបស់ពួកគេ។ ក្នុងចំណោមអ្នកសិល្បៈជាច្រើនដែលសាងគ្រួសារជាច្រើនរូប ទស្សនិកជន បានចាប់អារម្មណ៍ខ្លាំងទៅលើគ្រួសារអ្នកសិល្បៈ ៥ ដួង ដែលហាក់បីដូចជាសំណាងជាងគេ ទទួលបានចំណងដៃនៃក្ដីស្រឡាញ់ សុទ្ធតែកូនភ្លោះ។ ខាងក្រោមនេះ គឺជាតារា ៥ ដួង ដែលមានសំណាង មានកូនភ្លោះប្រលែងលេងក្នុងគ្រួសារ ៖

~

១.​ ពិធីការិនី មាស ម៉ូលីណា

ពីធីការិនីមិនចេះចាស់ មាស ម៉ូលីណា បានសម្រាលកូនប្រុសភ្លោះ កាលពីថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១០ កន្លងទៅ។ ទោះបីជាពេលនេះ ជីវិតគ្រួសារបានឈានដល់ផ្លូវបំបែកជាមួយអតីតស្វាមីក៏ដោយ តែសម្រាប់អ្នកនាង មាស ម៉ូលីណា ពេលនេះមានភាពរឹងមាំ ថែមទាំងបានដើរតួនាទី មើលថែទាំកូនៗទាំង ៣ បានយ៉ាងល្អ និង ផ្ដល់ភាពកក់ក្ដៅដល់កូនៗជានិច្ច។

~

២. ចំណងស្នេហារវាង តារាសម្ដែង សុវណ្ណ​ មករា និង ពិធីការិនី​ ឈិន សុធារី

អតីតគូស្នេហ៍តារាល្បីមួយគូនេះ បានចូលរោងការជាមួយគ្នា កាលពីថ្ងៃទី ២១​ ខែ តុលា ឆ្នាំ ២០១៥ កន្លងទៅ និង ទទួលបានចំណងដៃកូនភ្លោះ ប្រុស ស្រី មួយគូ ដែលបានសម្រាលនៅថ្ងៃទី ២៧​ ខែកុម្ភៈ ឆ្នាំ ២០១៦។ តែអ្វីដែលសោកស្ដាយ ចំណងស្នេហ៍អ្នកសិល្បៈត្រូវបានប្រេះឆា ដល់ផ្លូវបំបែក កាលពីអំឡុងខែ មេសា ឆ្នាំ ២០១៧ ។ បច្ចុប្បន្ន អ្នកសិល្បៈគូនេះ ក៏តែងបំពេញ តួនាទី ជាឪពុក ម្ដាយ សម្រាប់កូនៗ យ៉ាងកក់ក្ដៅ ទោះបីជាអ្នកទាំងពីរបែកគ្នាក៏ដោយ។

~

៣. តារាកំប្លែកនាយ ក្រឹម និង ស្រីលាភ

តារាកំប្លែងចាស់វស្សា នាយក្រឹម ក្រោយពីបានបង្ហាញជាសារធារណៈនូវចំណងស្នេហ៍របស់ខ្លួនជាមួយ ស្រីលាភ រួចមក មហាជនមានការចាប់អារម្មណ៍ជាខ្លាំងពីជីវិតឯកជនរបស់អ្នកទាំងពីរ។​ លើសពីនេះទៀតនោះ បន្ទាប់ពីអ្នកទាំងពីរ បានរួមរស់ជាមួយគ្នាយ៉ាងមានសុភមង្គល ក្រោយមកនៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៧ ក៏ទទួលបានចំណងដៃនៃក្ដីស្រឡាញ់ គឺកូនភ្លោះស្រីដ៏គួស្រឡាញ់ ២ នាក់។

~

៤. តារាសម្ដែង ឈិត សុជាតា

ទោះបីជាមហាជនមិនបានលេចឮដំណឹងថា អតីតតារាសម្ដែងសាច់សខ្ចី ឈិត សុជាតា រូបនេះ បានចូលរោងការតាំងពីពេលណាក៏ដោយ​ តែចំណងស្នេហ៍របស់តារាស្រីដ៏ស្រស់ស្អាតនេះ ហាក់មានសុភមង្គលយ៉ាងខ្លាំង។ ក្រោយរួមរស់ ដ៏សុខសាន្ដ ក្នុងជីវិតគូ បច្ចុប្បន្ន ឈិត សុជាតា មានកូនភ្លោះ ប្រុស ស្រី ដ៏គួរឱ្យស្រឡាញ់ និង មានភាពវ័យឆ្លាតណាស់។

~

៥. តារាសម្ដែង ជុំ ស៊ីថា

បន្ទាប់ពីបានរៀបការជាមួយភរិយា ដែលមានសម្រស់ស្រស់សោភារួចមក អតីតតារាសម្ដែង ជុំ ស៊ីថា ក៏បានស្ងប់ស្ងាត់លើវិថីសិល្បៈ ប៉ុន្តែ នៅថ្ងៃទី ២២​ ខែធ្នូ ឆ្នាំ​ ២០២០ កន្លងទៅ មហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោកបានក្លាយជាតារាប្រុសដំបូង ដែលមានកូនភ្លោះរហូតដល់ទៅ ៣ នាក់ឯណោះ។ ក្នុងនោះផងដែរ គឺមានកូនប្រុស ២ នាក់ និង ស្រី ១ នាក់៕

~

 

ប្រភព៖popular.com

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔