កោះកុងកំពុងតែអង្រួនចិត្តអ្នកគ្រប់គ្នាហើយពេលនេះ!! ស្អាតណាស់ហើយសម្បួរកន្លែងដើរលេងទៀត

កោះកុង ជាខេត្តមួយស្ថិតនៅ​ភាគនិរតីនៃប្រទេសកម្ពុជា មានខ្សែរឆ្នេរសមុទ្រវែងអន្លាយ មានកោះ ព្រៃភ្នំធម្មជាតិជាច្រើន កំពុងរង់ចាំភ្ញៀវទេសចរទៅទស្សនាកម្សាន្ត សម្រាប់ថ្ងៃឈប់សម្រាកចុងសប្ដាហ៍ ក៏ដូចជាក្នុងឱកាសជួបជុំដំណើរកម្សាន្តតាមបែបលក្ខណៈគ្រួសារ ។

~

នៅពេលថ្មីៗនេះ គេឃើញមានរីសតដ៏ស្រស់ស្អាតមួយកន្លែង កំពុងទាក់ទាញដួងចិត្តភ្ញៀវទេសចរឱ្យចង់ទៅកម្សាន្តនៅក្នុងទឹកដីភូមិភាគនិរតីខេត្តកោះកុងនោះគឺ «កោះស្នេហ៍ឡុងប៊ិចរីសត» ។

~

ស្ថិតនៅក្នុងតំបន់ទីរួមខេត្តកោះកុងផ្ទាល់ កោះស្នេហ៍ឡុងប៊ិចរីសត ជារមណីយដ្ឋានទេសចរណ៍ ដ៏ប្រណីតមួយដែលមានភាពទាក់ទាញខ្លាំង ដោយមានផ្ទះស្នាក់នៅយ៉ាងស្រស់ស្អាត សាងសង់ជាប់ៗគ្នា នៅលើបរិវេណផ្ទៃកោះ មិនតែប៉ុណ្ណោះ នៅទីនោះមានតង់ស្នាក់នៅដ៏ស្រស់ប្រណីត អមជាមួយអំពូលចរណៃដ៏រ៉ូមែនទិច សាងសង់នៅលើឆ្នេរខ្សាច់សក្បុស ។

~

លើសពីនេះទៅទៀត នៅទីនោះគេឃើញមាន មាត់ឆ្នេរយ៉ាងស្រស់ស្អាត អាចឱ្យភ្ញៀវទេសចរងូតទឹកលេងកម្សាន្ត អង្គុយលេងមាត់ឆ្នេរមើលសុរិយាអស្តង្គត និង ថតរូបអនុស្សាវរីយ៍ ជាដើម ។ ចំណែកឯនៅពេលរាត្រីវិញ មានទីធ្លាធំទូលាយនៅលើកោះ អាចឱ្យប្រិយមិត្តរៀបចំកម្មវិធីជួបជុំ អាំងសាច់ នៅលើវាលខ្សាច់សក្បុសនេះបាន ដោយមានហ្រ្វីនូវចាន កែវ និង ចង្ក្រានអាំងសាច់ ថែមទាំងអាចយកអាហារ ភេសជ្ជៈចូលដោយសេរីទៀតផង ។

~

គួរបញ្ជាក់ផងដែរថា កន្លែងកម្សាន្តស្នាក់នៅ និង បោះតង់ លើវាលខ្សាច់មួយនេះ គ្រោងនឹងបើកដំណើរការ ឱ្យមានការកម្សាន្តពេញលេញ នៅថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០២១ កៀកថ្ងៃចូលឆ្នាំចិនខាងមុខនេះហើយ ៕

~

ខាងក្រោមនេះជារូបភាព៖

~

~

ប្រភព៖ប្រជាប្រិយ

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔