ប្រទេសចិន៖បើយោងតាម UPI បុរសម្នាក់ទើបត្រូវបានគេថតខណៈពេលគាត់រែកកង់ចំនួន ១៦ រួចជិះលើម៉ូតូ នៅក្រុងយីយយ៉ាងដើម្បីលក់ ។អ្នកខ្លះថា គាត់កំពុងសម្តែងសមត្ថភាពរែកកង់ដើរលក់ “ចល័ត” ។
~
~
ប៉ុន្តែបើតាម UPI បុរសនេះធ្វើការនៅក្រុមហ៊ុនជួលកង់ ហើយគាត់កំពុងដឹកជញ្ជូនកង់ទៅកាន់សាលារបស់ក្រុមហ៊ុន ។ ពិតជាគួរឲ្យអាណិតគាត់មែនទែនរែកទាំងកណ្តាលថ្ងៃហើយកង់ទាំងអស់មានចំនួនច្រើនរហូតដល់ទៅ១៦កង់។រឿងរ៉ាវនេះធ្វើឲ្យមានចម្ងល់ថា ៖
~
~
តើនៅចិនច្បាប់ចរាចរណ៍អនុញ្ញាតឲ្យដៃម្ខាងបញ្ជាម៉ូតូ ហើយដៃម្ខាងទៀតទប់អម្រែក រែកកង់ដល់ទៅ១៦ គ្រឿងដែរទេបានជាគាត់ធ្វើបែបនេះបាន?គាត់មិនខ្លាចមានគ្រោះថ្នាក់ដល់ខ្លួនឯងនឹងអ្នកដទៃដែលរួមដំណើរលើដងវិថីជាមួយគ្នានោះទេមានទេ? បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។
~
~