ភ្នំពេញ៖ផ្អេីលទាំងយប់!!! រថយន្តសេរីទំនេីប មួយគ្រឿង រួមដំណេីរដោយប្រុសស្រីមួយក្រុម បានបុកឡេីងឃឿន និងបង្គោលភ្លេីង បណ្តាលឲ្យហោះជាច្រេីនម៉ែត្រក្រឡាប់ ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ នៅសល់តែគ្រោងឆ្អឹង។

~
ហេតុការណ៍នេះបានកេីតឡេីងនាវេលាម៉ោង១និង១៥នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅផ្លូវបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
~
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ និងទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ផងដែរ។
ក្នុងហេតុការណ៍នេះមិនទាន់ដឹងថាមានមនុស្ស ប៉ុន្មាននាក់រងរបួស ឬអត់នោះទេ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវ។
~
រថយន្តស៊េរីទំនើបមួយគ្រឿង បើកបួងចង្កូតផ្លូវកោងមិនបន្ថយល្បឿន ទៅបុកខឿនពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកបង្គោលភ្លើងមួយដើមទៀត បណ្ដាលឱ្យក្រឡាប់ផ្ងារជើងឡើងលើ ហើយមនុស្ស៤-៥នាក់ក្នុងរថយន្ត បានលូនចេញមកក្រៅ ស្រាប់តែអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅតែម្ដង។
~
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០១:១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅលើផ្លូវ R8 ជិតរដ្ឋាករទឹក ក្នុងទឹកដីបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
~
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Mercedez Benz-CLA ពណ៌ស (មិនស្គាល់ស្លាកលេខ) បើកបរដោយមនុស្សប្រុស-ស្រីមួយក្រុម មានគ្នា៤ទៅ៥នាក់ បានធ្វើដំណើរតាមផ្លូវ R8 ទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកោង ស្រាប់តែរថយន្តបានបួងចង្កូតបត់ទាំងមិនបន្ថយល្បឿន

~
ក៏ជ្រុលទៅបុកខឿនសួនច្បារពុះចែកផ្លូវ ហើយខ្ទាតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមទៀត បណ្ដាលឱ្យក្រឡាប់ផ្ងារជើង និងឆាបឆេះចេញអណ្ដាតភ្លើងកាន់តែខ្លាំងឡើងៗ ពេលនោះគេឃើញមនុស្សប្រុសស្រីមួយក្រុម មានគ្នា៤-៥នាក់ បាននាំគ្នាលូនចេញពីក្នុងរថយន្តម្ដងម្នាក់ៗ មកខាងក្រៅ ហើយដើរទៅរកកន្លែងមានសុវត្ថិភាព។ ក្រោយមកសាច់ញាតិម្ចាស់រថយន្ដខាងលើ ក៏បានមកដល់ទីតាំងកន្លែងកើតហេតុផងដែរ។
~
ភ្លាមនោះ គេឃើញមានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង របស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមកជួយអន្តរាគមន៍បាញ់ពន្លត់រហូតរលត់ទាំងស្រុងដោយប្រើប្រាស់ទឹកអស់ ១ឡាន។
~
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន ចុះមកស្ទូចយករថយន្តដែលបានឆាបឆេះសល់តែគ្រោងឆ្អឹង ទៅរក្សាទុកនៅការិយាល័យចរារចណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់មកដោះស្រាយនៅពេលក្រោយ៕
~
~