ប្រយ័ត្នប្រយែង​! មុខសញ្ញាលក់តុក្កតាថោកៗ បោ.កប្រា.សជាច្រើននាក់ ក្រោយពេលវេរលុយរួច….

ហ្វេសប៊ុក​ ៖ មុខសញ្ញាបោ.កប្រា.សដោយបង្ហោះថាលក់តុក្កតាថោកៗ តម្លៃត្រឹម ២០ដុល្លារ ឬ ១៥ដុល្លារ នៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការបែកធ្លាយការលក់ដូរមិនប្រគល់ឥវ៉ាន់ និងគេ.ចវែសមិនទទួលខុ.ស.ត្រូវ ដែលមានជនរ.ង.គ្រោះជាច្រើនបានធ្វើការបង្ហោះ និងប្រាប់មុខសញ្ញានេះ និងសូមឲ្យអ្នកលេងបណ្ដាញសង្គមមានការប្រុងប្រយ័ត្នចំពោះ Page និងម្ចាស់គណនីម្នាក់នេះ ដែលរឿងហេតុបានកើតឡើងជាច្រើនខែមកហើយ ។

~

ម្ចាស់ផេកបានដើរបង្កើតផេកលក់តុក្កតាដែលមានតំលៃថោកៗខុសធម្មតាដើម្បីទាក់ទាញចិត្តអ្នកចង់ទិញ ។បន្ទាប់ពីអ្នកទិញ វេលុយតាមវីងអោយវារួចហើយ លេខទូរសព្ទម្ចាស់ផេកក៏មិនបែរជាមិនអាចទាក់ទងបាន ហើយឆាតក៏មិនតប ឥវ៉ាន់ក៏មិនដឹងពេលណាបានដែរ គឺស្ងាត់ឈឹងតែម្តង ។បន្ទាប់ពីបោ.កបានច្រើនគួសមហើយ ម្ចាស់ផេកចាប់ផ្តើមលក់ផេកចេញ ដើម្បីបានលុយផង និងគេចវេសយករួចខ្លួនផង ។
ជនរងគ្រោះ និងភស្ដុតាងជាក់ស្ដែង
ហេតុអ្វីបានជាប្រាកដថាក្មេងស្រីនេះជាអ្នកនៅពីក្រោយផេកបោ.កប្រាសទាំងនេះ?

~

បើតាមប្រភព Facebook Account ឈ្មោះ Chenda Thorng បានទិញតុក្តតាពីផេក តុក្តាបោះដុំ ដែលបោ.កប្រាសនេះ ហើយបានវេរប្រាក់តាម វីងអោយនៅថ្ងៃទី២៤ ខែ១១ ២០១៩ ហើយរងចាំទំនិញរហូតដល់ថ្ងៃទី១២ ខែធ្នូ ២០១៩ មិនឃើញមកដល់ក៏ចាប់ផ្តើមសង្ស័យ។

~

 

នៅពេលនោះឆាតទៅសួរ ក៏មិនតប ខលទៅលេខផ្ញើលុយក៏មិនចូលទៀត ទើបដឹងថាចាញ់បោ.កគេ។ ហើយបានមកប្រាប់ម្នាក់ឈ្មោះថា Khorn Sreng ក៏អោយគាត់ព្យាយាមឆាតទៅផេកហ្នឹងទៅ ហើយក៏មានការឆ្លើយតបមកវិញតែ មិនមែនជាម្ចាស់ដើមរបស់ផេចបោ.កប្រាស់នោះទេ គាត់អ្នកគួកជេជួញដូរផេច ដែលបានទិញតពីអ្នកផ្សេងទៀតមិនមែនម្ចាស់ផងដែរ។

 

~

ចេះតែសួរដេញតៗគ្នារហូតដល់អ្នកកាន់ផេចដែលគាត់មិនដឹងរឿង ហើយគាត់ជួយថត ឆាតចាស់ៗ រវាង Facebook Account ឈ្មោះ Chenda Thorng និងម្ចាស់ដើម ខ្ញុំក៏បានស្គាល់ Account Facebook ម្ចាស់ដើម។គួរបញ្ជាក់ផងដែរថា សកម្មភាពបោ.កប្រាសនេះនៅតែបន្ដរហូតមកទល់ពេលនេះ ហាក់ដូចជាមិនទាន់ឈប់នៅឡើយទេ ព្រោះម្ចាស់ផេកបោ.កប្រាសនៅតែបន្ដបង្ហោះ គឺបានន័យថានៅតែបន្ដសកម្មភាពនេះដដែល ។ សម្រាប់អ្នកដែលបានផ្ញើប្រាក់ទៅកាន់ផេកទាំងនេះ នឹងមិនដឹងថាទៅទាមទារប្រាក់នោះត្រឡប់មកវិញនោះឡើយ បើពុំបានដឹងថាម្ចាស់ផេកនេះមានឈ្មោះអ្វី និងមុខមាត់យ៉ាងណា និងនៅទីកន្លែងណា ។ បើតាមបទពិសោធន៍អ្នកដែលដកប្រាក់បានមកវិញបាននិយាយថា បើសិនជាមិនចេះទារប្រាក់នោះមកវិញទេ ក្មេងស្រីនេះមិនឲ្យប្រាក់នោះមកវិញឡើយ ៕

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔