អ្នកគាំទ្រនៅតែនឹកតារាល្បីទាំងនេះទោះបាត់បង់ជីវិតទាំងវ័យក្មេងក៏ដោយ…

វានៅតែជារឿងដែលក្រៀមក្រំ និង គួរឱ្យសោកស្ដាយនៅពេលដែលរំឭកទៅដល់ឈ្មោះសិល្បករ សិល្បការិនីល្បីៗជាច្រើន ដែលបានទទួលមរណភាពដោយហេតុការណ៍ផ្សេងៗគ្នាកាលពីរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ។

~

 ទោះបីជារូបកាយបានចាកចេញពីពិភពលោក ក៏ដូចជាមហាជនពិតមែន តែគ្រប់គ្នានៅតែចងចាំនូវសំឡេង ក៏ដូចជាកាសម្ដែង ពេលវេលាល្អៗដែលអ្នកសិល្បៈទាំងនោះបានបន្សល់ទុកនៅក្នុងដួងចិត្តរបស់ប្រិយមិត្ត មិនថាពេលវេលាកន្លងផុតទៅយូរប៉ុនណាក៏ដោយ ។ ខាងក្រោមនេះគឺជាតារាដែលបានទទួលមរណភាពកាលពីពេលកន្លងទៅ ហើយមហាជននៅតែនឹករឭកម្តងម្កាលនោះ ៖

~

១. តារាចម្រៀង វណ្ណ មករា

លោកបានទទួលមរណភាពកាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៦ កន្លងទៅ ដោយសារគ្រោះថ្នាក់ចរាចណ៍ក្រឡាប់រថយន្តនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ។

 

~

២.តារាចម្រៀង និង សម្ដែង រាជ បុរី
តារាសម្ដែងរូបនេះ បានទទួលមរណភាពនៅក្នុងគ្រោះថ្នាក់ចរាចណ៍ បន្ទាប់ពីរូបលោកត្រលប់មកពីការដើរកម្សាន្តនៅប្រទេសថៃ ជាមួយមិត្តភក្ដិ កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០១៦ ។

~

៣.តារាចម្រៀង សាន ស្រីឡៃ
អតីតបេក្ខភាព The Voice Cambodia រដូវកាលទី ២ រូបនេះ បានទទួលមរណភាពកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៧ ដោយសារការបាញ់សម្លាប់របស់ស្វាមីនាងផ្ទាល់តែម្ដង បន្ទាប់មកស្វាមីរបស់នាងក៏បានបាញ់សម្លាប់ខ្លូនឯងតាមក្រោយ ដោយបន្សល់ទុកនូវកូនប្រុសកំព្រា​ ២ នាក់ ។

~

៤. តារាចម្រៀង តាក់ ចន្នី

ជាតារាចម្រៀងរ៉ុកឃែនរ៉ូលខ្មែរ ហើយក៏មានប្រជាប្រិយភាពនៅលើឆាកអន្តរជាតិផងដែរ ។ ជាអកុសលកំពុងតែមានឈ្មោះល្បី ស្រាប់តែតារាស្រីរូបនេះបានជួបគ្រោះថ្នាក់ចរាចណ៍បណ្ដាលឱ្យនាងបាត់បង់ជីវិតតែម្ដង នៅយប់ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៨ នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។

~

៥. តារាចម្រៀង ខេមរៈ ស្រីពៅ
ជាតារាចម្រៀងល្បីល្បាញ ហើយក៏ត្រូវជាប្អូនស្រីសំណប់ចិត្តរបស់តារាចម្រៀងជួរមុខលោក ខេមរៈ សិរីមន្ដ ក្រោយពីមានជំងឺក្រលៀន និង សួតរួចមក ម្ចាស់បទ «ក្រមុំស្រុកស្រែ» រូបនេះបានទៅព្យាបាលជំងឺនៅមន្ទីរពេទ្យក្នុងប្រទេសឥណ្ឌា តែដោយសារជំងឺធ្ងន់ធ្ងរនាងក៏បានទទួលមរណភាពទាំងវ័យក្មេង នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ ។

~

៦. តារាចម្រៀង ហ៊ាង វេងហេង
តារាចម្រៀងវ័យក្មេងរូបនេះ បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលនូវដំណឹងរមណភាពរបស់លោក កាលពីយប់ថ្ងៃទី ១២ កក្កដា ឆ្នាំ ២០២០ ដោយសារគ្រោះថ្នាក់ចរារណ៍មួយនៅចំណុចស្តុបទួលទំពូង ក្បែរហាងទន្លេបាសាក់ ផ្លូវម៉ៅសេទុង ក្នុង ខណ្ឌចំការមន រាជធានីភ្នំពេញ ៕

~

ប្រភព៖ប្រជាប្រិយ

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔