ការសាក់ពាសពេញខ្លួន និងការចោះមុខ និងច្រមុះ ហាក់កំពុងពេញនិយមសម្រាប់ជនបរទេសមួយចំនួននាពេលបច្ចុប្បន្ន ។ ជាក់ស្ដែង ដូចជាបុរសសញ្ជាតិបារាំងរូបនេះ បានព្យាយាមកែប្រែមុខមាត់របស់លោកទាំងស្រុង ដើម្បីបានមុខមាត់ដូចជាមនុស្សភពផ្សេង ។
~
~
លោក Anthony Loffredo អាយុ ៣២ ឆ្នាំ បានធ្វើការសាក់ពេញសព្វសារពាង្គរកាយរបស់លោក ដោយរួមមានទាំងការសាក់គ្រាប់ភ្នែក រួមទាំងវះកាត់ញែកអណ្ដាតផងដែរ ។ បុរសសញ្ជាតិបារាំងរូបនេះ បានរៀបរាប់ពីដំណើរនៃការផ្លាស់ប្ដូរមុខមាត់របស់លោក
~
ដោយក្នុងនោះ លោកបានបញ្ជាក់ដែរថា លោកបានទៅធ្វើការវះកាត់ច្រមុះ និងបបូរមាត់ខាងលើចោល នៅប្រទេសអេស្ប៉ាញ ដោយសារតែការវះកាត់ច្រមុះនេះ គឺខុសច្បាប់នៅប្រទេសបារាំង ។
~
~
បន្ថែមពីនេះ លោកបានធ្វើការចោះក្បាល ដោយបង្កប់គ្រាប់ក្រវិលក្នុងស្បែកក្បាល ឲ្យមានសភាពពកគួរឲ្យខ្លាច ប្រៀបដូចជាមនុស្សចម្លែកភពផ្សេងៗពិតៗ ៕
~
ប្រភព៖popular