ឈប់ឆ្ងល់ទៅថាហេតុអ្វីបានជាពេលឃើញរូបភាពខ្មែរបុរាណសុទ្ធតែ«ធ្មេញខ្មៅ»នោះក៏ព្រោះតែពួកគាត់ជា…

បុរាណាចារ្យដែលមានកំណើតកើតជា នៅលើទឹកដីជ្រោយសុវណ្ណភូមិបុរាណ មានដូចជាអំបូរខ្មែរ សៀម លាវ យួន និងភូមាជាដើម ។ បែបផែនជីវិតនៃការរស់នៅ និងទំនៀមទំលាប់របស់ពួកគេ គឺមានចំនុចដូចគ្នាច្រើនគួរឱ្យកត់សម្គាល់ ។ ថ្ងៃនេះគេហទំព័រ Colorise & Old Photos of Cambodia យើងខ្ញុំសូមផ្សាយជូនប្រិយមិត្តអ្នកអាន នូវអត្ថបទមួយដែលនិយាយអំពី « ធ្មេញខ្មៅ ក្នុងជំនឿរបស់ជនជាតិខ្មែរ និងសៀមបុរាណ » យកមកបកស្រាយ ។ សូមប្រិយមិត្តអ្នកសិក្សាស្រាវជ្រាវរីករាយអានកម្សាន្តដូចតទៅ ៖

+ ធ្មេញខ្មៅក្នុងផ្នត់គំនិតនៃជនជាតិខ្មែរ ៖
បញ្ចពិធកល្យាណីខ្មែរបុរាណ គឺសម្តីលើស្ត្រីមានលម្អ ប្រាំយ៉ាងដែលមានដូចជា លម្អសក់ លម្អបបូរមាត់ លម្អធ្មេញ លម្អសម្បុរ និងលម្អវ័យ ។ ក្នុងជំនឿបុរាណខ្មែរ ស្ត្រីឬបុរសណាដែលមានលម្អទាំងប្រាំយ៉ាងនេះ ឬខ្លះៗក្នុងចំណោមប្រាំចំនុចខាងលើនេះ នោះគឺគេចាត់ទុកបុគ្គលនោះជាមនុស្សដែលមានរូបសម្បត្តិស្រស់ស្អាត ជាទីពេញនិយមនៃគេទាំងពួង ជាមនុស្សដែលថ្លៃថ្នូរខ្ពង់ខ្ពស់ និងបរិបូណ៌ដោយលក្ខណៈល្អ ។ ចំពោះការនិយមធ្មេញខ្មៅវិញ ខ្មែរបុរាណ ច្រើនតែធ្វើការផ្លាស់ប្តូរពី សទៅខ្មៅក្នុងពេលដែលក្មេងស្រីៗចូលម្លប់ រីឯបុរសវិញគឺនៅពេលដែលដល់វ័យរៀបការ ដោយបោរាណាខ្មែរ មានទំនៀមទំលាប់អនុវត្ត ពិធីធ្វើធ្មេញ ឱ្យកូនស្រីប្រុសក្នុងពេលរៀបអាពាហ៍ពិពាហ៍ដោយអាក់ខានពុំបាន ។

ដើម្បីឱ្យបានធ្មេញខ្មៅរលោងដូចនិល ខ្មែរបុរាណយើងច្រើននិយមឱ្យកូនចៅ ទទួលទានស្លាម្លូ ឬលាបម្សៅធ្យូង ដែលលាយជាមួយអំបិល និងក្រូចឆ្មាជាប្រចាំថ្ងៃ ។ គេជឿទៀតថាមនុស្សដែលមានធ្មេញ ស បើចំពោះស្ត្រីគឺគេចាត់ទុកថាជាស្ត្រីដែលពុំបានចូលម្លប់តាមប្រពៃណី ហើយបើចំពោះបុរសគឺជាបុរសដែលពុំ បានបួស រៀននិងរៀបការត្រឹមត្រូវ និងជាមនុស្សដែលមានធ្មេញដូចពួកបិសាច ។ ខ្មែរយើងលែងនិយមធ្មេញពណ៌ខ្មៅទាំងស្រុង ប្រហែលជានៅចុងសម័យដែលបារាំងសែស ប្រគល់ឯករាជ្យពេញលេញថ្វាយព្រះករុណា ជាអម្ចាស់នៃយើងវិញ ។


+ ធ្មេញខ្មៅក្នុងផ្នត់គំនិតនៃជនជាតិសៀម ៖
ជនជាតិសៀម និងយួនតុងកឹងបុរាណមានជំនឿដូចគ្នា ពួកគេជឿថាស្ត្រីឬបុរសណាដែលមានធ្មេញខ្មៅរលោងពណ៌ដូចនិលជាមនុស្សដែលមានរូបសម្បតិ្តស្រស់ស្អាត តែផ្ទុយទៅវិញបើបុគ្គលណាដែលមាន ធ្មេញពណ៌ស គេច្រើនតែចាត់ទុកថាបុគ្គលនោះជាពួកមនុស្សដែលកើតចេញពីត្រកូលតូចទាប មានធ្មេញស ដូចសត្វតិរច្ឆាននិងពពួកខ្មោចព្រាយអសុរកាយ ហើយគេច្រើនតែមិនរាប់រកជាគ្នា ។ ចំពោះស្ត្រីអភិជន ស្រុកសៀមរបៀបធ្វើឱ្យបានធ្មេញខ្មៅ គឺគេប្រើវិធីសាស្ត្រ ដូចជនជាតិខ្មែរដែរ ។ ការនិយមធ្មេញខ្មៅនៅក្នុងសង្គមរស់នៅរបស់ជនជាតិសៀមត្រូវបានផ្លាស់ប្តូរទាំងស្រុងនៅពេលដែលលោក ប្លែក ភិបុលសង្គ្រាម ឡើងធ្វើជានាយករដ្ឋមន្ត្រីអំឡុងទសវត្សរ៍ឆ្នាំ ១៩៣០ ។

Image result for ធ្មេញខ្មៅ


– នេះគឺជារូបស្ត្រីខ្មែរខេត្តសៀមរាប ដែលមានធ្មេញខ្មៅដូចនិល ថតទសវត្សរ៍ឆ្នាំ ១៩៣០ ។
– ប្រភពរូបនិងអត្ថបទ ៖Www.PeriscoprFilm.com
– អត្ថបទ៖ « ធ្មេញខ្មៅដូចនិលរបស់ស្ត្រីខ្មែរ » ស្រាវជ្រាវដោយបណ្ឌិត មីសែល ត្រាណេ៖ Silpa-mag.com
– កែសម្រួលនិងរក្សាសិទ្ធិដោយគេហទំព័រ Colorise & Old Photos of Cambodia
– By: Leak NCee

 

វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿខ្មែរ មានច្រើណាស់តាំងពីបុរមបុរាណាចារ្យមក ដែលខ្មែរបានបង្កើត និង បន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយបានស្វែងយល់ សិក្សាស្រាវជ្រាវ តួយ៉ាង ដូចជាទំនៀមទម្លាប់រៀបអាពាហ៍ពិពាហ៍ ពិធីបុណ្យសព ពិធីឡើងអារក្ស ជំនឿលើផ្សេងៗ របៀបរបរក្នុងការរស់នៅ ជាដើម ។

រូបតារាសម្តែង ហ៊ិន ចាន់នីរ័ត្ន ក្នុងការសម្តែងរឿង «ធ្មប់» ដែលមានធ្មេញខ្មៅ

ថ្ងៃនេះយើងនឹងលើកយកចំណុចតូចមួយនៅក្នុងចង្កោមនៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿខ្មែរ និង ការរស់នៅរបស់មនុស្សខ្មែរតាំងពីបុរាណមកបង្ហាញ នោះគឺ «ធ្មេញខ្មៅ» ដែលនៅក្នុងផ្នត់គំនិតខ្មែរ បុគ្គលដែលមានធ្មេញខ្មៅនេះ ត្រូវបានគេចាត់ទុកជាបុគ្គលកមានពូជអម្បូរ ឋានៈ និង បានរៀនសូត្រចេះដឹង ។ ដើម្បីដឹងច្បាស់ តើហេតុអ្វីបានជាខ្មែរជាន់ដើមចូលចិត្តធ្មេញខ្មៅ? សូមអានការបកស្រាយដូចតទៅ ៖

រូបស្ត្រីខ្មែរនៅខេត្តសៀមរាប ដែលមានធ្មេញខ្មៅដូចនិល ថតទសវត្សរ៍ឆ្នាំ ១៩៣០

-ធ្មេញខ្មៅក្នុងផ្នត់គំនិតនៃជនជាតិខ្មែរ
បញ្ចពិធកល្យាណីខ្មែរបុរាណ គឺសម្តីលើស្ត្រីមានលម្អប្រាំយ៉ាងដែលមានដូចជា លម្អសក់ លម្អបបូរមាត់ លម្អធ្មេញ លម្អសម្បុរ និង លម្អវ័យ ។ ក្នុងជំនឿបុរាណខ្មែរ ស្ត្រី ឬ បុរសណាដែលមានលម្អទាំងប្រាំយ៉ាងនេះ ឬខ្លះៗក្នុងចំណោមប្រាំចំណុចខាងលើនេះ នោះគឺគេចាត់ទុកបុគ្គលនោះជាមនុស្សដែលមានរូបសម្បត្តិស្រស់ស្អាត ជាទីពេញនិយមនៃគេទាំងពួង ជាមនុស្សដែលថ្លៃថ្នូរខ្ពង់ខ្ពស់ និង បរិបូណ៌ដោយលក្ខណៈល្អ ។

ចំពោះការនិយមធ្មេញខ្មៅវិញ ខ្មែរបុរាណច្រើនតែធ្វើការផ្លាស់ប្តូរពី «ស» ទៅ «ខ្មៅ» ក្នុងពេលដែលក្មេងស្រីៗចូលម្លប់ រីឯបុរសវិញគឺនៅពេលដែលដល់វ័យរៀបការ ដោយបោរាណាខ្មែរ មានទំនៀមទំលាប់អនុវត្តពិធីធ្វើធ្មេញឱ្យកូនស្រីប្រុសក្នុងពេលរៀបអាពាហ៍ពិពាហ៍ដោយអាក់ខានពុំបាន ។ ដើម្បីឱ្យបានធ្មេញខ្មៅរលោងដូចនិល ខ្មែរបុរាណយើងច្រើននិយមឱ្យកូនចៅទទួលទានស្លាម្លូ ឬ លាបម្សៅធ្យូង ដែលលាយជាមួយអំបិល និង ក្រូចឆ្មាជាប្រចាំថ្ងៃ ។

រូបតារាសម្តែង ហ៊ិន ចាន់នីរ័ត្ន ក្នុងការសម្តែងរឿង «ធ្មប់» ដែលមានធ្មេញខ្មៅ

គេជឿទៀតថាមនុស្សដែលមានធ្មេញ «ស» បើចំពោះស្ត្រីគឺគេចាត់ទុកថាជាស្ត្រីដែលពុំបានចូលម្លប់តាមប្រពៃណី ហើយបើចំពោះបុរសគឺជាបុរសដែលពុំបានបួសរៀន និង រៀបការត្រឹមត្រូវ ហើយជាមនុស្សដែលមានធ្មេញដូចពួកបិសាច ។ ខ្មែរយើងលែងនិយមធ្មេញពណ៌ខ្មៅទាំងស្រុងប្រហែលជានៅចុងសម័យដែលបារាំងសែស ប្រគល់ឯករាជ្យពេញលេញថ្វាយព្រះករុណា ជាអម្ចាស់នៃយើងវិញ ។

-ធ្មេញខ្មៅក្នុងផ្នត់គំនិតនៃជនជាតិសៀម
ជនជាតិសៀម និង យួនតុងកឹងបុរាណមានជំនឿដូចគ្នា ពួកគេជឿថាស្ត្រី ឬ បុរសណាដែលមានធ្មេញខ្មៅរលោងពណ៌ដូចនិលជាមនុស្សដែលមានរូបសម្បតិ្តស្រស់ស្អាត តែផ្ទុយទៅវិញបើបុគ្គលណាដែលមានធ្មេញពណ៌ស គេច្រើនតែចាត់ទុកថាបុគ្គលនោះជាពួកមនុស្សដែលកើតចេញពីត្រកូលតូចទាប មានធ្មេញស ដូចសត្វតិរច្ឆាន និង ពពួកខ្មោចព្រាយអសុរកាយ ហើយគេច្រើនតែមិនរាប់រកជាគ្នា ។ ចំពោះស្ត្រីអភិជន ស្រុកសៀមរបៀបធ្វើឱ្យបានធ្មេញខ្មៅ គឺគេប្រើវិធីសាស្ត្រដូចជនជាតិខ្មែរដែរ ។ ការនិយមធ្មេញខ្មៅនៅក្នុងសង្គមរស់នៅរបស់ជនជាតិសៀមត្រូវបានផ្លាស់ប្តូរទាំងស្រុងនៅពេលដែលលោក ប្លែក ភិបុលសង្គ្រាម ឡើងធ្វើជានាយករដ្ឋមន្ត្រីអំឡុងទសវត្សរ៍ឆ្នាំ ១៩៣០ ៕

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔