ហួសចិត្ត !!! លោក.ចោរកំពូលសយ ផ្លោះរបងចូលផ្ទះគេមិនបានលួ.ចអីផងស្រាប់តែត្រូវ…..(មានវីដេអូ)

ប្រទេសថៃ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពឡើងផ្លោះរបងផ្ទះគេ បំណងចូលលួចលុយកាក់ ទ្រព្យសម្បតិ្តមានតម្លៃ តែភ្លាត់ស្នៀត លោតខុសបច្ចេកទេស បណ្តាលឲ្យធ្លាក់ផ្កាប់មុខនឹងដីសន្លប់ស្តូក ហើយត្រូម្ចាស់ផ្ទះ យកទូរស័ព្ទមកថតវីដេអូ រួចយកមកបង្ហោះលើបណ្តាញសង្គមហ្វេកប៊ុកល្បីសុសសាយ។ ករណីចោរកម្មនេះ ត្រូវគេដឹងថា កើតឡើង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងផ្ទះពលរដ្ឋថៃម្នាក់ នៅឯប្រទេសថៃ ។

~

តាមរយៈវីដេអូឃ្លីប មានរយៈពេល៣០នាទី បានបង្ហោះថា មានបុរសជាជនសង្ស័យម្នាក់ ដែលស្លៀកខោជើងវែង ពណ៌ខ្មៅ និងពាក់អាវយឺតដៃខ្លីពណ៌ឆ្នូតសឈាមជ្រូក បានព្យាយាមឡើងផ្លោះរបងផ្ទះគេ ដែលមានកម្ពស់ប្រហែល៣ម៉ែត្រ បំណងចូលលូចលុយកាក់ និងទ្រព្យសម្បត្តិមានតម្លៃ តែអកុសល ភ្លាត់ស្នៀតលោតខុសបច្ចេសទេ បណ្តាលឲ្យធ្លាក់ផ្កាប់មុខនឹងដី សន្លប់ស្តូកមួយសន្ទុះ។

~

យោងតាមប្រភពពីសមត្ថកិច្ចថៃ បានឲ្យដឹងថា ពេលជនសង្ស័យធ្វើសកម្មភាពឡើងរបងផ្ទះ សត្វចិញ្ចឹមរបស់ជនរងគ្រោះបានព្រុស ធ្វើឲ្យម្ចាស់ភ្ញាក់ ងើបអើតមើលតាមបង្អូច ក៏យកទូរស័ព្ទមកថតវីដេអូ នូវសកម្មភាពរបស់ជនសង្ស័យ លុះពេលឃើញជនសង្ស័យធ្លាក់ពីលើរបងសន្លប់បែបនេះ ជនរងគ្រោះបានទូរស័ព្ទប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ ចុះមកចាប់ខ្លួនជនសង្ស័យយកទៅចាត់ការតាមផ្លូវច្បាប់តែម្តង៕

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔