កម្ពុជា៤ កន្លែង !!! ល្បីពូកែស័ក្ដិសិទ្ធិបំផុតបន់បានសម្រេចសម្បីស ម្ដេ ចតាក៏ធ្លាប់បន់បានសម្រេចដែរ..

កម្ពុជា៖ វត្តអារាមគឺជាទីសក្ការបូជាដ៏សំខាន់សម្រាប់ពុ ទ្ធសាសនិកជនជាតិខ្មែរដែលតែងគោរពបូ ជាទៅតាមលំអាននៃព្រ ះពុ ទ្ធសា ស នា។ ថ្ងៃនេះសូមនាំប្រិយមិត្តទៅស្គាល់វត្តអារាម៤កន្លែងនៅតាមបណ្ដាខេត្តផ្សេងៗគ្នា ក្នុងប្រទេសកម្ពុជាមានបារ មីព្រ ះអង្គពូកែស័ ក្ដិសិ ទ្ធិបន់ស្រ ន់អ្វីក៏បានសម្រេចដូចបំណង។ ក្នុងនោះមានវត្ត មួយក្នុងខេត្តក្រចេះសម្ដេចព្រ ះនរោត្តម សីហនុ ព្រ ះបរមរតនកោ ដ្ឋក៏ធ្លាប់យាងទៅបន់ស្រ ន់ទីនោះសុំឲ្យ កម្ពុជាទទួលបានឯករាជ្យពីបារាំ ងបានសម្រេចនៅឆ្នាំ ១៩៥៣ ទៀតផង។

~


១. ព្រ ះអង្គខ្មៅវត្តព្រៃអង្គរ : ព្រ ះអង្គខ្មៅជាព្រ ះពុទ្ធរូបតែមួយអង្គគត់ដែលនៅសល់តាំងពីសម័យហ្លួងព្រ ះស្ដេចកននៅចន្លោះសតវត្សទី ១៥-១៦។ ព្រ ះអង្គខ្មៅបច្ចុប្បន្នស្ថិតនៅវត្តព្រៃអង្គរក្នុងភូមិបន្ទាយព្រៃនគរឃុំ ដូនតី ស្រុកពញាក្រែក ខេត្ត ត្បូងឃ្មុំ គឺធ្វើឡើងពីមា សខ្មៅលាយជាមួយសំរឹ ទ្ធិនិងព្រ ះនេត្រដាំពេជ្យហើយល្បីថាមានបារ មីស ក្ដិសិ ទ្ធិ ណាស់ខណៈអ្នកធំៗមន្ត្រីរាជការនិងអ្នកនៅក្រៅប្រទេសក៏តែងទៅបន់ស្រ ន់បានសម្រេចដូចបំណង។ ព្រ ះតេជគុណកុសលមានសង្ឃដីកាថា«សម័យស្ដេ ចកនព្រ ះអង្គខ្មៅមានបារ មីឫ ទ្ធិខ្លាំ ងក្លាណាស់នៅពេល ដែលមេទ័ពចេញច្បាំ ងជាមួយសៀមតែងប ន់ស្រ ន់ និងទទួលបានជ័យជម្នះ។ បច្ចុប្បន្នប្រជាពលរដ្ឋនៅ ខេត្តត្បូងឃ្មុំខេត្តផ្សេងៗ ឬអ្នកក្រៅប្រទេសក៏តែងមកប ន់ស្រ ន់សុំសេចក្ដីសុខនិងបួ ងសួ ងសុំឲ្យក្ដីប្រាថ្នា ជាដើមហើយពេលខ្លះមានអ្នកមកបន់ដល់ម៉ោង ១២ យប់ក៏មានព្រោះតែពួកគេនៅឆ្ងាយ។ ភាគច្រើន ពួកគេតែងទទួលបានសម្រេចហើយក៏មកថ្វា យព្រ ះពុ ទ្ធរូបនៅវត្តនេះ»។

~

២. ចេតិ យព្រ ះនាងក្រពុំឈូកនៅវត្តសសរ ១០០ : ព្រ ះរាជចេតិ យព្រ ះនាងវរភ័ក្ត្រឬ ព្រ ះនាងក្រពុំឈូកដែលស្ថិតនៅក្នុងវត្តសសរ ១០០នាត្រើយខាងកើតទន្លេ មេគង្គក្នុងឃុំសំបូរស្រុកសំបូរខេត្តក្រចេះល្បីល្បាញថាពូកែស័ ក្ដិសិ ទ្ធិណាស់សូម្បីអតីតព្រ ះមហាវីរក្ស ត្រព្រ ះបរមរតនកោ ដ្ឋព្រះ ករុ ណាព្រ ះបាទសម្ដេ ចព្រះនរោត្តម សីហនុ ក៏ធ្លាប់យាងទៅប ន់ស្រ ន់ទីនោះ សុំឲ្យកម្ពុជាទទួលបានឯករាជ្យពីបារាំ ងបានសម្រេចនៅ ឆ្នាំ១៩៥៣ ផងដែរ។ លោកតាអាចារ្យ អ៊ុយ គីមហូន នៅវត្តសសរ១០០ បានប្រាប់ក្រុមការងារសាព័ត៌មានយើងថា ក្នុងសម័យ កាលអាណានិគមបារាំ ងចន្លោះឆ្នាំ១៨៦៣ ដល់ឆ្នាំ ១៩៥៣ សម្ដេ ចព្រ ះនរោត្តម សីហនុ ធ្លាប់ យាងទៅប ន់ស្រ ន់នៅព្រ ះរាជចេតិ យនេះ
ដើម្បីសុំឲ្យប្រទេសកម្ពុជារួចផុតពីអាណានិគ ម បារាំ ងហើយនៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ក្រោមព្រ ះរាជបូជនីយកិច្ចទាមទារឯករាជ្យរបស់ព្រ ះអង្គ ពិតជាទទួលបានជោគជ័យដ៏ធំធេងជាប្រវត្តិសា ស្ត្រមែន។ ក្រោយទទួលបានឯករាជ្យពីបារាំ ងហើយសម្ដេ ចសីហនុក៏មិនភ្លេចមកលាបំណន់ចេតិ យនេះដែរ។ ព្រ ះអង្គបានមកជួយស្ថាបនាចេតិ យនេះជាថ្មី និងសម្ពោធនៅឆ្នាំ១៩៥៦។​ ចេតិ យព្រ ះនាងក្រពុំឈូកត្រូវបានព្រ ះបាទអង្គចន្ទរាជា (បិតារបស់ព្រ ះនាង) កសាងឡើងនៅឆ្នាំ ១៥២៩ ហើយព្រ ះរាជចេតិ យនេះក្រោយមកក៏មានបញ្ចុះព្រ ះរាជអដ្ឋិធា តុព្រ ះសត្ថាទី១ ព្រ ះជ័យជេដ្ឋាទី១ ព្រ ះរាជសំភារចៅពញាតូ ព្រ ះនាងព្រ ះម៉ែយួបុប្ផាវតី និងព្រ ះធាតុព្រ ះរាជវង្សានុវង្សជាច្រើនអង្គទៀត។

~


៣. ព្រ ះអង្គធំនៅវត្តប្រាសាទ : ស្ទើររៀងរាល់ថ្ងៃសី លនិងថ្ងៃបុណ្យទានធំៗគឺពុ ទ្ធបរិស័ទជាច្រើនបានទៅប ន់ស្រ ន់និងធ្វើពិធីស្រោចទឹកចារ យ័ ន្តលើលុយ និងប ន់ស្រ ន់ព្រ ះអង្គធំដើម្បីសុំសេចក្ដីសុខរក ស៊ីមានបានហើយខ្លះបន់សុំកូនក៏សម្រេចបាន ដូចបំណងជាច្រើនម៉្លោះហើយទើបមានអ្នកមកលាបំណ ន់ដោយជាវរូបសំណាកពុ ទ្ធបដិ មាជាហូរហែមក តម្កល់ទុកនៅវត្តប្រាសាទ។ វត្តប្រាសា ទស្ថិតនៅក្នុងសង្កាត់ពញាពន់គឺជាឃុំមួយក្នុងចំណោមឃុំដែលទើបកាត់ចេញពីស្រុក ពញាឮចូលក្នុងខណ្ឌសែនសុខកាលពីពេលថ្មីៗនេះ។

~


៤. វត្តភ្នំក្លែង : វត្តភ្នំខ្លែងជាវត្តបុរាណតាំងពីសតវត្សទី១៨ ដែលសង់នៅទីកំពូលភ្នំដែលពលរដ្ឋជាច្រើនជំនាន់ល្បី ថាមានបារ មីពូកែស័ ក្ដិសិ ទ្ធិ។
បារ មីជាច្រើននៅគ្រងរក្សាទីស ក្ការដ៏ចំណាស់នេះដូចជាបារមីព្រ ះអង្គបញ្ចគីចំនួន ២១អង្គ សម្រាប់អ្នក ដែលចង់ប ន់ស្រ ន់មុខរបររក ស៊ីចម្រុងចម្រើនបារ មីយាយរំដួលសម្រាប់អ្នកផ្សងរកគូស្នេហ៍បារ មីលោកតា ដំបងដែកបារ មីព្រ ះគោព្រ ះកែវបារ មីអណ្ដូងទឹក ដែលមានកុ មារពេជ្រ កុ មារទេព ថែរក្សាសម្រាប់អ្នក ប ន់ស្រ ន់សុំបុត្រប្រុស-ស្រីសមតាមបំណងប្រាថ្នា។ វត្តភ្នំខ្លែងមានទីតាំងស្ថិតនៅក្នុងឃុំព្រៃស្លឹកស្រុកទ្រាំងខេត្តតាកែវមានចម្ងាយ១០០ គីឡូម៉ែត្រពីទីក្រុង ភ្នំពេញនិងមានចម្ងាយជាង១៥ គីឡូម៉ែត្រពីក្រុងដូនកែវខេត្តតាកែវ៕

~

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔