សូមអបអរសាទរ​ ​!! លោក​ សុវណ្ណ​ រឹទ្ធី​ ដែល​ទទួលបាន​ការ​អនុញ្ញាត​អោយបន្ត​អាជីពជាអ្នក​សារព័ត៌មាន​វិញ​……..

យើងបានដឹងហើយថាលោក​ សុវណ្ណ​ រឹទ្ធី បានជាប់ទោសពីបទ “​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” គឺ អំពើ​ញុះញង់​ដោយផ្ទាល់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម តាម​មធ្យោបាយ​ណាមួយ ក្នុងចំណោម​មធ្យោបាយ​ដែល​មានចែង​នៅក្នុង​មាត្រា ៤៩៤ (​លក្ខខណ្ឌ​អត្ថិភាព​នៃ​ការ​ញុះញង់​) នៃ​ក្រម​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពី​៦​ខែ​ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល ដល់​៤​លាន​រៀល ប្រសិនបើ​ការ​ញុះញង់​នោះ គ្មាន​ប្រសិទ្ធភាព​ទេ​។​ហើយត្រូវបានលុប​ចោល​អាជ្ញាប័ណ្ណ​ជាអ្នកសារពត៏មានផងដែល។

~

~

ទទឹមនិងនេះក្រោយកា​សម្រេច​លុប​ចោល​អាជ្ញាប័ណ្ណ​ដែល​ផ្តល់​ឲ្យ​លោក​សុវណ្ណ សុខា​បើកដំណើរការ​ផ្សាយគេហ ទំព័រ​ www.tvfb.com.kh ​និង​គេហទំព័រ​ www.tvfb.new ក្រោម​ហេតុ​ផល​ថា​«ម្ចាស់​អាជ្ញា​ប័ណ្ណ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មាន​ចរិត​ញុះញង់​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់​ធ្នាប់​និង​សុវត្ថិភាព​សង្គម»។​ក្រោយពីកាដោះលែងលោក​ សុវណ្ណ​ រឹទ្ធី នៅថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២០ មក លោកសុវណ្ណ​ រឹទ្ធីត្រូវបានគេមិនអោយធ្វើជាអ្នកសារពត៏មានទៀតទេ​​ តែយោងទៅតាម Page មួយឈ្មោះ BKK New បានបង្ហោះថាលោក​ សុវណ្ណ​ រឹទ្ធី​ ទទួលបាន​ការ​អនុញ្ញាត​អោយបន្ត​អាជីពជាអ្នក​សារព័ត៌មាន​វិញ​។

~

~

 

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔