ថ្មីៗនេះ តារាសម្ដែងលោក ថមមី ដែលមហាជនស្គាល់ច្បាស់ជាស្វាមីសំណព្វចិត្តរបស់តារាចម្រៀង សួស វីហ្សា បានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ ១៩ ដែលនេះអាចនិយាយបានថា លោកគឺជាអ្នកសិល្បៈដំបូងដែលបានទទួលការចាក់វ៉ាក់សាំងការពារកូវីដ ១៩ នេះ ។
~
ទន្ទឹមនឹងការបង្ហាញសកម្មភាពការចាក់វ៉ាក់សាំងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនេះ តារាសម្ដែង ថមមី ដែលមានឈ្មោះពិតថា ប៊ុនថុល ប៊ុនថង ត្រូវបានមហាជនចាប់អារម្មណ៍ឃើញពីសម្លៀកបំពាក់របស់លោក ដែលជាមន្ត្រីយោធាពាក់ស័ក្ដិ ៤ មានតួនាទីក្នុងជួរមន្ត្រីរាជការ ។
~
កន្លងមកប្រិយមិត្តមួយចំនួនធ្លាប់តែដឹងថា ក្រៅពីអាជីពជាអ្នកសិល្បៈ ថមមី គឺជាមន្ត្រីរាជការមួយរូប ប៉ុន្ដែកម្រមានមហាជនដឹងច្បាស់ថា លោកមានតួនាទីអ្វីនៅក្នុងជួររាជការណាស់ ដោយឡែកការបង្ហាញឯកសណ្ឋានតាមរយៈឯកសណ្ឋានដែលមានពាក់ស័ក្ដិ ៤ នៅលើស្មាលើកនេះ បានធ្វើឱ្យទស្សនិកជនដឹងកាន់តែច្បាស់ពីតួនាទីរបស់លោក ៕
~
~

~
ប្រភព៖ប្រជាប្រិយ