មេម៉ាយសាច់សរខ្ចីភិន សុដាលីស ៖ មនុស្សប្រុសប្រៀបដូចជាឆ្កែចចក ជ្រើសរើសត្រូវគេនឹងការពារអ្នកជ្រើសរើសខុសគេធ្វើបាបអ្នក។ តារាសម្ដែងដ៏ល្បីឈ្មោះអ្នកនាង ភិន សុដាលីស បានថ្លែងបញ្ជាក់នៅមុននេះបន្តិចថា៖ មនុស្សប្រុសប្រៀបដូចជាឆ្កែចចក! ជ្រើសរើសត្រូវ គេនឹងការពារអ្នក។ ជ្រើសរើសខុស គេធ្វើបាបអ្នក។

~
~
មនុស្សស្រីប្រៀបដូចជាសត្វពស់! ជ្រើសរើសត្រូវ នាងនឹងតាមអ្នករហូត។ ជ្រើសរើសខុសអាច ចឹកអ្នកឱ្យស្លាប់បាន។ កូនស្រីបង្កើតរបស់ថៅកែផលិតកម្មមហាហង្សបានបន្តទៀតថា ៖ មិត្តភក្តិប្រៀបដូចជាផ្លូវ! ជ្រើសរើសត្រូវនឹងបើកផ្លូនាំអ្នករហូតសម្រេចគោលដៅ។ ជ្រើសរើសខុសនឹងធ្វើឱ្យអ្នកវង្វេងរកផ្លូវចេញមិនឃើញ។
~
~
នៅពិភពលោកដែលគ្មានធម៌មេត្តានេះ ត្រូវចេះថែរក្សាមនុស្សដែលល្អនឹងយើង បើធ្វើឱ្យបាត់បង់ហើយ ទោះថ្វាយភ្លេងហៅអ្នកតាមកក៏ជួយមិនបានដែរ !ពិភពលោកធំធេងយ៉ាងនេះ មានគេធ្វើល្អចំពោះអ្នកគឺជាអំនួតរបស់អ្នក! ចិត្តមនុស្សចង្អៀតចង្អល់យ៉ាងនេះ នៅមានកន្លែងសម្រាប់អ្នកគឺជាមោទនភាពរបស់អ្នកហើយ៕
~

~