ដកមេភូមិ!! ស៊ី.ដា.ច់លុយកូរបស់.ស.ម្តេ.ច ហ៊ុន សែនជួយឧបត្ថម្ភប្រជាពលរដ្ឋមានប័ណ្ណក្រីក្រ ….

ខេត្តកំពង់ធំ ៖ មេភូមិគំរូអា.ក្រ.ក់ ហ៊ានលេ.ប.ត្រ.បា.ក់លុយកូវិដ១៩ ស៊ីដាច់លុយប្រជាពលរដ្ឋមានប័ណ្ណក្រី.ក្រ ដែលជាលុយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា ជួយឧបត្ថម្ភ ដល់បងប្អូនប្រជាពលរដ្ឋ .ក្រី.ក្រ.ដែលកំពុងតែជួបកាលំ.បា.ក ក្នុងស្ថានភាពការពារទប់ស្កាត់កូវិដ១៩ ត្រូវបានថ្នាក់ដឹកនាំ និងក្រុមប្រឹក្សា សម្រេចដកហូត ប.ញ្ច.ប់តំណែងលោកលូង ឡុក ជាមេភូមិដំរី.ស្លា.ប់ ។

~

លោកលួង ឡុក អតីតជាមេភូមិដំរី.ស្លា.ប់ ត្រូវបានប្រជាពលរដ្ឋ ចោទប្រកាន់ថា បានប្រព្រឹត្តអំពើពុ.ក.រ.លួ.យ ដោយ ហ៊ានស៊ី.ដា.ច់.លុ.យដែលប្រមុខរាជរដ្ឋាភិបាល បានឧបត្ថម្ភជួយដល់ប្រជាពលរដ្ឋ ដែលមានប័ណ្ណក្រីក្រកូវីត.19 ហេតុការណ៍នេះបានផ្ទុះឡើង បន្ទាប់ពីសាច់ញាតិលោកយាយ ឃុំ ណាវ អាយុ ៦៣ ឆ្នាំជាពិការភាព និងមានកូនម្នាក់ ដែលសតិមិនប្រក្រតី បានតវ៉ា សើរើនៅសាលាឃុំដំរី.ស្លា.ប់ .ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ ២០២១។~សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំរកដំណោះស្រាយ ក្នុងសាលាឃុំដំរី.ស្លា.ប់ លោកលូង ឡុក អតីតមេភូមិដំរី.ស្លា.ប់ បានសារភាពថា បានស៊ី.ដា.ច់.លុ.យកូវិដ១៩ ដែលសម្តេចជួយឧត្តមដល់លោកយាយ ឃុំ ណាវ ដែលជនពិការ ចាប់តាំងពីបើកដំបូងមកម្លេះ ដោយបាននិយាយភូ.ត.ភរ.កុ.ហ.ក សាច់ញាតិបងប្អូនអ្នកភូមិថា លោកយាយពុំមានប័ណ្ណក្រីក្រនោះទេ តែបងប្អូនអ្នកភូមិដឹងច្បាស់ថា លោកយាយបានធ្វើប័ណ្ណក្រីក្រហើយ ក្រោយមានការស្រាវជ្រាវ ដោយបានបញ្ជាក់ច្បាស់លាស់ពីលោកស្រីមេឃុំដំរី.ស្លា.ប់ថា លោកយាយពិតជាមានប័ណ្ណក្រីក្រពិតប្រាកដ ហើយបានបើកលុយរាល់ខែទៀតផង ។~

នៅកិច្ចដំណោះស្រាយ បានឲ្យដឹងថា ក្រោយពីបែកធ្លាយផ្ទុះរឿងថាលោកយាយមានប័ណ្ណ មេភូមិភ័យខ្លួន ក៏លួចធ្វើលិខិតមួយច្បាប់ ជារបាយការណ៍ មកឲ្យលោកស្រីមេឃុំដើម្បីជួយជាអំណះអំណាង ថាខ្លួនបានរាយការណ៍ពីសកម្មភាពបើកលុយ និងមានលុយចំនួន២៤ម៉ឺនរៀល ចំនួន២ខែ មករក្សាទុកនៅសាលាឃុំ ក្នុងនោះចំនួនលុយដែលនៅសល់ជាច្រើនខែ លោក លួង ឡុក អតីតមេភូមិដំរី.ស្លា.ប់ បានឲ្យកូនបើកទុកសម្រាប់ចាយវាយហ៊ឺហា ជាសម្បត្តិផ្ទាល់ខ្លួន លើគំនរទុក្ខរបស់លោកយាយជនពិការ ។~គួររំលឹកផងដែរថា បន្ទាប់ពីរឿងរ៉ាវត្រូវបានលាតត្រដាង លោក លួង ឡុក អតីតមេភូមិដំរី.ស្លា​.ប់ បានសារភាពកំហុសនិងទទួលខុសត្រូវ ធានាសងលុយឲ្យលោកយាយគ្រប់ចំនួន ព្រមទាំងលើកដៃសំពះជាច្រើនដង ដើម្បីសុំឲ្យបញ្ចប់រឿងតែត្រឹមនេះ តែអ្វីដែលមេភូមិកំហូច បានធ្វើជាគំរូអាក្រក់ ដែលប្រជាពលរដ្ឋទាំងភូមិ មិនអាចទទួលយក បាន ថែមទាំងដាក់ពាក្យបណ្តឹងមកសាលាស្រុកកំពង់ស្វាយ ដើម្បីរកយុ.ត្តិ.ធម៌ និងលុបបំបាត់កាកសំណល់សង្គមចោល ដើម្បីកុំឲ្យមេភូមិ មេឃុំ ឬជន.ពុករ.លួយ.ឆ.ក់.យកឳកាស.បំ.ផ្លា.ញកិ.ត្តិ.យសជាតិ ។~

លោកស្រី យឹង ហៀប មេឃុំដំរី.ស្លា.ប់ .មានឲ្យដឹងនារសៀលថ្ងៃទី ១៦ ខែកុម្ភះ ឆ្នាំ ២០២១ថា បន្ទាប់ពីមានកិច្ចប្រជុំនៅសាលាស្រុកកំពង់ស្វាយ អភិបាលស្រុក និង ក្រុមប្រឹក្សាឃុំ បានសម្រេចធ្វើការណែនាំ ឲ្យដាក់ទា.រុ.ណ.ក.ម្ម.លោកមេភូដំរី.ស្លា.ប់ ដោយការដកហូតតំណែងមេភូមិ និងឲ្យអនុភូមិឡើងជាមេភូមិដំរី.ស្លា.ប់.ជំនួសលោក លួង ឡុក ដោយការសាកល្បងការងារបុគ្គលដែលមកទទួលតំណែងជាមេភូមិ បើការងារល្អ និងធ្វើជាមេភូមិរហូត តែបើមិនមាន សមត្ថភាពនិងត្រូវបោះឆ្នោតជ្រើរើសមេភូមិថ្មី ។~

លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានឲ្យដឹងតាមទូរស័ព្ទនា ល្ងាចថ្ងៃទី១៦ ខែកុម្ភះឆ្នាំ ២០២១ ថា បន្ទាប់ពីបានពិចារណាយ៉ាងល្អិតល្អន់ ក្នុងកិច្ចដំណោះស្រាយ ជំលោះរវាងលោកលួង ឡុក មេភូមិដំរី.ស្លា.ប់ .គឺពិតជាមានកំ.ហុ.សខ្លាំង.ខ្លាមែន ដោយសារតែលោកមេភូមិបានបើកលុយឧបត្ថម្ភរបស់ស.ម្តេ.ច ហើយពុំបានប្រគល់ជូន លោកយាយដែលជាជនក្រីក្រ ថែមទាំងយកលុយទាំងនោះមករក្សាទុកខ្លួនឯង ហើយមិនបានផ្តល់ដំណឹងមកអាជ្ញាធរឃុំដឹងលឺ ពីការមិនអវត្តមានរបស់លោកយាយនៅក្នុងភូមិ ដោយយល់ឃើញថា លោកយាយទៅរស់នៅ ជាមួយកូនតាមខេត្តមួយរយៈ ចំណែកថវិការបើសាម៉ីខ្លួនមិនទទួលយក និងបង្វែមករតនាគារវិញ រីឯលោកមេភូមិនិងត្រូវផ្អាកការងារជាមេភូមិ ។

~

 

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔