ធ្លាក់ខ្លួនឈឺ នាង គន្ធា ស្រាប់តែនាងទម្លាយមូលហេតុនាំឱ្យខ្លួនឈឺធ្ងន់អាចឈានដល់អាយុជីវិតរបស់នាងព្រោះ…

ក្រោយពី លោក នាង ប្រាក់សុគន្ធ ត្រូវជាបងប្រុសរបស់តារាចម្រផង នាង គន្ធា បានបញ្ជាក់ថា ប្អូនស្រីរបស់លោកកំពុងមានជំងឺសម្រាកនៅមន្ទីរពេទ្យពិតមែន ហើយពេលនេះក៏មិនទាន់ធូរស្រាលដែរ ព្រោះជំងឺរលាកផ្លូវដង្ហើម និង មេរោគក្នុងឈាមនោះ មហាជនអ្នកគាំទ្រតារាចម្រៀងរូបនេះកាន់តែព្រួយបារម្ភពីរូបនាងយ៉ាងខ្លាំង ។

~

~

ក្នុងនោះ មហាជនអ្នកគាំទ្រជាច្រើនក៏មានចម្ងល់ និង លើកឡើងនូវមតិយោបល់ផ្សេងៗគ្នាពីមូលហេតុដែលធ្វើឲ្យ នាង គន្ធា មានអាការធ្ងន់ធ្ងររហូតដល់ចូលគេងពេទ្យបែបនេះ ។ យ៉ាងណាមិញ នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ នាង គន្ធា បានបង្ហោះសារអរគុណពីការព្រួយបារម្ភរបស់មហាជន ក៏ដូចជាការចែករំលែកព័ត៌មានពីសុខទុក្ខរបស់នាង ព្រមទាំងបានទម្លាយមូលហេតុដែលធ្វើឲ្យនាងមានឈឺធ្ងន់ដល់កម្រិតនេះ ។


~

~

នាង គន្ធា បានប្រាប់មូលហេតុឲ្យដឹងថា ៖ «អរគុណ​បងប្អូនទាំងអស់គ្នាដែល​ ព្រួយបារម្ភ​ អរគុណ​នូវ​ មតិ​រិះ​គន់​ពី​ពណ៌​សម្បុរ ។ ពេលនេះម៉ោង ៣ ជាងភ្លឺហើយ ខ្ញុំក្រោកជូតខ្លួន ជំងឺនេះធ្វើទុក្ខក្តៅខ្លាំងគឺពេលយប់ជ្រៅ ហើយវាចុកគ្រាប់ភ្នែក និង ឈឺក្បាលខ្លាំងណាស់ខ្ញុំមិនដែលជួបទេ នេះក៏ប្រហែលខ្ញុំធ្វើការពេលយប់ច្រើនមិនបានគេង មិនបានញុំាបាយទឹកគ្រប់គ្រាន់ផង ។ សូមកុំឱ្យមានអ្នកណាកើតជំងឺអាក្រក់នេះដូចខ្ញុំ»៕


~


ប្រភព៖ប្រជាប្រិយ

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔