មណ្ឌលគិរីធ្លាប់ជាមហាសមុទ្រដ៏មហិមា?

បើតាមលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានលើកឡើងថា រូបភាពដ៏គួរឲ្យទា ក់ទា ញនៃផូស៊ី លបានបង្ហាញអំពីស្លា កស្នា មសត្វដែលរស់នៅក្នុងបា តសមុទ្រ ដូចជា ខ្យង លៀស មឹកសមុទ្រ…។ល។ លោកបញ្ជាក់ថា ក្រៅពីធនធនធម្មជាតិនិងសត្វព្រៃដ៏សម្បូរបែប

~

ដែនជម្រកសត្វព្រៃស្រែព ក ក៏ជាទីតាំងប្រវត្តិសាស្រ្តនៃកំណើតសត្វមានជីវិតរាប់សិបលានឆ្នាំមុនផងដែរ។ពាក់ព័ន្ធនឹងការស្រាវជ្រាវនេះលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជា អ្នកនាំពាក្យបរិស្ថាន បានថ្លែងឲ្យដឹងថា ក្រសួងបរិស្ថាន នឹងបន្តសិក្សាស្រាវជ្រាវច ងក្រងឯកសារស៊ីជ្រៅបន្ថែមទៀតពាក់ព័ន្ធនឹងសំណាកផូស៊ីលទាំងនេះ

~

ក៏ដូចជាទាក់ទងនឹងប្រវត្តិសាស្រ្តនៃតំបន់នោះឱ្យបានលម្អិតសម្រាប់ផ្តល់ព័ត៌មាបន្ថែមដល់សាធារណជន ក៏ដូចជាខិ តខំប្រែងប្រែងសិក្សា អភិ រក្សតំបន់ប្រវត្តិសាស្រ្តនោះ ដើម្បីបន្តរក្សាទុកជាកេ រតំ ណែលនិងអាចជារំណីយដ្ឋានទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រផ្សេងៗ។

~

យ៉ាងណាមិញ តាមរយៈការស្រាវជ្រាវ និងរប កគំហើ ញថ្មីៗនេះដែលធ្វើឡើងដោយក្រុមការងារផ្នែកបេតិកភណ្ឌនិងបុរាណវិទ្យាក្រសួងបរិស្ថាន ដោយសហការជាមួយនឹងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះទៅពិនិត្យមើលស្លាកស្នាម និងសំណល់ផូស៊ីល នៅចំណុចភ្នំពីរ ឋិតក្នុងភូមិសាស្រ្តស្រុកកោះញែក

~

ក្នុងដែនជម្រ កសត្វព្រៃស្រែពក បង្ហាញឲ្យឃើញពីវត្តមានប ន្សល់ទុកនូវសំណល់ផូស៊ី លសត្វសមុទ្រជាច្រើនប្រភេទនៅក្នុងដែនជម្រកសត្វព្រៃដ៏មានសក្ដានុពលមួយនេះ។ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា បានបញ្ជាក់ថា ផូស៊ីលទាំងអស់នេះគឺជាស្លា កស្នា មប្រវត្តិសាស្រ្តដ៏មានសារៈសំខាន់

~

ក៏ដូចជាការផ្តល់នូវរប កគំ ហើញថ្មី និងព័ត៌មានថ្មីៗពាក់ព័ន្ធនឹងភពផែនដី ជាពិសេសដែនដីខេត្តមណ្ឌលគិរីនៃប្រទេសកម្ពុជា។ ក្នុងនោះ ផូស៊ីលគឺជាសំណល់ ឬស្លា កស្នា មនៃរុក្ខជាតិ និងសត្វដែលក ប់ក្នុងសិលាកម្ទេចកំណ។ ផូស៊ីលភាគច្រើនគឺជាសត្វរស់នៅក្នុងបាតសមុទ្រ ៕

~


ប្រភព៖khbillionaire

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔