ថៃ៖ យោងតាមសារព័ត៌មានថៃ បានចុះផ្សាយកាលពីថ្មីៗនេះឲ្យដឹងថា បិតាមាន់ជល់មួយក្បាលដែលមានឈ្មោះថា Chao Hong Thong ត្រូវបានគេចង់ទិញដោយឲ្យតម្លៃដល់ទៅ
~
២០លានបាត ដែលស្មើរប្រមាណនឹង ៦០មុឺនដុល្លារអាមេរិក។ ប៉ុន្តែការស្នើរសុំទិញនេះត្រូវបានម្ចាស់មាន់បដិសេដ ដោយសារវាជាពូជមាន់ដ៏កម្រ មិនងាយរកបាន ហើយម្ចាស់របស់វាស្រលាញ់វាខ្លាំងណាស់។
~
លោក Sunthorn ដែលជាប្រធានសហព័ន្ធស្នុកឃ័រ ប្រចាំប្រទេសថៃ ជាអ្នកស្នើរសុំទិញស្តេចមាន់ជល់មួយក្បាលនេះ ដែលហ៊ានឲ្យថ្លៃរហូតដល់ ២០ លានបាត ប៉ុន្តែត្រូវបានម្ចាស់របស់វាបដិសេធនឹងសំណើររបស់គាត់។
~
អ្នកស្រី Bussarin Choeybanditthakul ជាម្ចាស់របស់ស្ដេចមាន់ជល់នេះ ដែលបានចិញ្ចឹមវានៅក្នុងសង្កាត់ Bang Phli ខេត្ត Samut Prakan ប្រទេសថៃ។អ្នកស្រីបានថ្លែងថា «តាំងពីពេលដែលខ្ញុំចិញ្ចឹម Chao Hong Thong នេះមក វាតែងតែផ្តល់សំណាងឲ្យខ្ញុំជានិច្ច ហើយខ្ញុំស្រលាញ់វាដូចជាកូនបង្កើតរបស់ខ្ញុំ»
~
យ៉ាងណាមិញអ្នកស្រី Bussarin ក៏បានលក់មាន់ជល់របស់ខ្លួនមួយក្បាលផ្សេងទៀត ដែលជាពូជកម្រដូចទៅនឹង Chao Hong Thong ដែរ ប៉ុន្តែមានរោមកន្ទុយខ្លីជាងបន្តិច ក្នុងតម្លៃ ៥លានបាត ដែលស្មើរនឹងប្រមាណ ១៥ ម៉ឺនដុល្លារអាមេរិកទៅដល់លោក Sunthorn៕
~

~
ប្រភព៖បាងកក