ប្រុងប្រយ័ត្នមែនទែនពេលជិះមូ៉តូម្នាក់ឯងពេលយប់ សូមប្រយ័ត្ន!! ល្បិចថ្មីរបស់ចោរ ដោយដាក់ខ្សែលួសទាក់.ក.ប្ល.ន់។គ្រោះថ្នាក់មែន យប់មិញម៉ោង៣ទាបភ្លឺពេលដែលជិះម៉ូតូធ្វើការ មិនដឹងអានរកណាវាចងខ្សែរកាត់ទទឺងផ្លូវសង្ស័យជាករណីទាក់.ក អោយដួលហើយ
ប្ល.ន់យកទ្រព្យសម្បត្តិ តែសំណាងដែលខ្ញុំជិះម៉ូតូយឺតៗធ្វើអោយរបួសបុណ្ណឹង តែបើជិះលឿនវិញមិនដឹងថាក្បាលនៅទីណា ខ្លួននៅទីណានោះទេ ដែលទីតាំងនៅខាងកើតស្តុបផ្សាដេប៉ូ ផ្លូវលេខ១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករា។
បើតាមសម្តីប្រជាពលរដ្ឋនៅតំបន់នោះ បាននិយាយថាភាគច្រើនវាកើតឡើងនៅតំបន់បឹងកក និងដំបន់ដែលរាងស្ងាត់ៗជាពិសេសនៅជាយក្រុងនៃរាជធានីភ្នំពេញនេះតែម្តង។
សូមបងប្អូនមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា ជួយស៊ែរបន្តផងចុះដើម្បីឲ្យបានដឹងគ្រប់ៗគ្នា។គូសបញ្ជាក់ផងដែរថា ករណីនេះបានកើតឡើងជាញឹកញាប់ដែរ តែយើងធ្វើការស៊ែរឡើងវិញម្តងទៀត គឺដើម្បីដាស់តឿនដល់បងប្អូនមេត្តាប្រុងប្រយ័ត្ន កុំឲ្យកើតមានករណីទាំងអស់នេះម្តងទៀត តែប៉ុណ្ណោះ សូមអរគុណ។