គ្រប់គ្នា ប្រហែលជានៅចាំ អតីតបេក្ខនារី កញ្ញា តន់ ចន្ទសីម៉ា ដែលធ្លាប់ចូលប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី 2 កាលពីឆ្នាំ ២០១៦។ ពេលនោះ សីម៉ា មានអាយុត្រឹមតែ ១៧ឆ្នាំប៉ុណ្ណោះ មកពីខេត្តតាកែវ ព្រមទាំងបានលើកយកបទ “កុំបាច់ដេញអូនឲ្យស្រឡាញ់គេ” មកធ្វើការប្រកួត។
~
បើទោះ អតីតបេក្ខនារីរូបនេះ មិនទទួលបានពានរង្វាន់ក៏ដោយ ក៏ប្រជាប្រិយរបស់ សីម៉ា នៅតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់មហាជន រហូតបានក្លាយខ្លួនជាអ្នកចម្រៀងអាជីព ក្នុងផលិតកម្ម Galaxy Navatra។ក្រោយៗមក តន់ ចន្ទសីម៉ា មានឱកាសដ៏ពិសេស បានច្រៀងរួមគ្នា ជាមួយតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ គឺ ខេម។ បន្ទាប់ពីបានបកស្រាយរួមគ្នាមក សីម៉ា ក៏ធ្លាប់បានបង្ហាញពិតមួយប្រាប់ ហ្វេនៗ ថា ៖
~
“ហាក់ដូចជាលឿនពេកសំរាប់ខ្ញុំ បងប្រុសខេមធ្លាប់តែជា Idol តែម្នាក់គត់សំរាប់តារាចម្រៀងប្រុស តែបច្ចុប្បន្នខ្ញុំបានបំពេញការងារជាមួយគាត់ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីបងប្អូន ខ្ញុំសុំលើកម្រាមដៃ 10 អរគុណបងប្អូនទាំងអស់គ្នា។”។ចំណែកនៅព្រឹកមិញនេះ នាថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ សីម៉ា បានប៉ះ ជាមួយ ខេម ទៀតហើយ ក្នុងបទចម្រៀងដ៏ប្លែក ក្រោមចំណងជើងថា “កំពូលអ្នកជិតខាង” ដែលជាការ និពន្ធ Melody និងទំនុកច្រៀង ដោយ យឹម តាស្រង់ រួមនិងនិពន្ធបទភ្លេង ដោយ ប្រុស ម៉ៅ។
~
ស្តាប់ចប់ភ្លាម អ្នកគាំទ្រជាច្រើនពេញចិត្តយ៉ាងខ្លាំង ដល់ថ្នាក់ចូល comment ថា ៖ អ្នកជិតខាងឌឺដងសាហាវ ពីរោះហ្មង, អ្នកជិតខាងគ្នាសោះ ឈ្លោះគ្នាខ្លះទៅ កុំអោយស្ងាត់ភូមិ ឈ្លោះបាន ហាមស្រលាញ់គ្នា ប្រយ័ត្នការផ្អើលភូមិទៀត,
ពូខេមចិត្តអាក្រក់ម៉្លេះ គ្រាន់តែគេចតឡាន ក៏មិនបានដែរ, មើលហើយសើចរហូត ដូចរឿងភាគ, បើមានអ្នកជិតខាងបែបនេះ ដាច់ខ្យល់ស្លាប់មិនខាន, គ្រាន់តែគាត់ចតឡានសោះ ខឹងដែរ សម្រួលគ្នាទៅបងខេម អ្នកជិតខាង ឡើងស្អាតប៉ុណ្ណឹងហើយ។
~
ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលបង្ហាញពីការពេញចិត្តយ៉ាងខ្លាំង ចំពោះចម្រៀងដ៏គួរឲ្យចាប់អារម្មណ៍នេះ។ តោះដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាទំាងអស់គ្នា ៖