យោងតាមប្រសាសន៍របស់សម្តេចតេជោដែលបានកំពុងតែធ្វើការផ្សាយបន្តផ្ទាល់ពិសេសបានឱ្យដឹងថា ពេលនេះប្រទេសកម្ពុជាបានកំពុងតែឈានចូលដល់ដំណាក់នៃការឆ្លងកូវីដក្នុងសហគមន៍ជាលើកទី៣
ដែលត្រូវបានសម្តេចតេជោដាក់ឈ្មោះថា ព្រឹត្តិការណ៍ថ្ងៃ២០ កុម្ភៈ ហើយក្នុងរយៈពេលជាង១០ម៉ោងចុងក្រោយនេះ យើងបានរកឃើញករណីឆ្លងកូវីដរហូតដល់៣២ករណីបាត់ទៅហើយ។
~
សម្តេចតេជោក៏បានប្រកាសឱ្យដឹងផងដែរថា ចំណុចចាប់ផ្តើមនៃការឆ្លងកូវីដក្នុងសហគមន៍ព្រឹត្តិការណ៍ ២០កុម្ភៈនេះគឺបានចាប់ផ្តើមចេញពីចំណុចក្លឹប N8។គួរបញ្ជាក់ផងដែរថា សម្តេច ហ៊ុន សែនបាននឹងកំពុងថ្លែងស្តីពីព្រឹត្តិការណ៍ដែលមានការបិទការចេញចូលកោះពេជ្រព្រឹកនេះ។ ការថ្លែងនេះអាចទាក់ទងនឹងករណីផ្ទុះកូវីដសារជាថ្មីម្តងទៀត។
នេះគឺជាការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បន្ទាប់ពីអ្នកសារព័ត៌មាន បានសួរថា “មីង មានការលើកឡើងថា បិទកោះពេជ្រគឺដោយសារមានករណីកូវីដឆ្លងថ្មី?
គួរបញ្ជាក់ផងដែរថា នៅម៉ោង ៩.០០នាទីព្រឹកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស
~
តាមរយៈការផ្សាយផ្ទាល់របស់ ទូរទស្សន៍ជាតិកម្ពុជា គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទូរទស្សន៍បាយ័ន និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនផ្សេងទៀត។
ជាមួយគ្នានេះដែរយោងតាមគណនីហ្វេសប៊ុកផេករបស់ឯកឧត្តមខៀវ កាញ៉ារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានបង្ហោះនៅមុននេះបន្តិច មានខ្លឹមសារថា «ថ្ងៃនេះ មានរឿងកូវីដ១៩ ធ្ងន់នៅកម្ពុជាហើយ ។
~
សូមរង់ចាំ ដំណឹងពីសុខាភិបាល »៕
ប្រភព: share-kh
~
~
