មូលហេតុ អេដវីន កោរសក់ ធ្វើឱ្យអ្នកគាំទ្រអស់សំណើចដល់គូស្នេហ៍នេះយ៉ាងខ្លាំង

ភ្នំពេញ៖ មហាជនជាច្រើនប្រាកដជាបានស្គាល់រួចមកហើយ ពីវត្តមានរបស់តារាសម្តែងដ៏ស្រស់សង្ហារ លោក អេដវីន ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង​ ហើយក៏មានការស្ងប់ស្ងែង ក្នុងការសម្តែងសាច់រឿងជាច្រើន កន្លងមក។ តារាសម្តែងរូបនេះ បានបង្ហាញភាពផ្អែមល្ហែមជាមួយគូរស្នេហ៍របស់លោក ធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗរបស់លោក ពិតជាត្រេកអរជាខ្លាំង។

~

យ៉ាងណាមិញ កាលពីពេលកន្លងទៅថ្មីៗ អេដវីន បានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែមជាមួយនឹងគូស្នេហ៍ ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំង ក៏ព្រោះតារាប្រុសរូបសង្ហានេះ បានកោរសក់ដោយមិនដឹងមូលហេតុ ។ ក្នុងនោះ មហាជនអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិចោទជាសំណួរថា អេដវីន មានរឿងអ្វីបានជា​កោរសក់ចេញ ?

~

នៅរសៀលថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ គូស្នេហ៍របស់តារាប្រុសរូបនេះបានចេញមុខមកទម្លាយការពិតហើយពីមូលហេតុ អេដវីន កោរសក់ ដោយមូលហេតុនោះធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកដឹងហើយហួសចិត្ត និង អស់សំណើចដល់គូស្នេហ៍នេះយ៉ាងខ្លាំង ។

~

ជាមួយគ្នានោះផងដែរ គណនីហ្វេសប៊ុកគូរស្នេហ៍របស់លោក ដែលមានឈ្មោះថា Panhchaka June បានបង្ហោះសារពន្យល់ និងប្រាប់ពីមូលហេតុដែលលោក​ អេដវីន កោរសក់។ គូរស្នេហ៍របស់លោក អេដ វីន បានប្រាប់ថា

~

«ម៉ោង ២ យប់ ៥ ថ្ងៃមុន ខ្ញុំ : ប្តីហា អូនរមាស់ក្លៀកហាស កោររោមក្លៀកសិន តែមិនដឹងអាឡាមណាមុតទេ ព្រោះថ្ងៃមុន កោរចំអាឡាមអត់មុត ។ អូនកោរទៅឡើងក្រឡេកក្រលាក់ វីវរឈាមឥលូវហើយ ។ Edwin : អូនចង់ដឹងអាណាមុត អូនកោរសក់បងសាកទៅ! កុំទៅកោរសាកដៃខ្លួនឯងទៀត ឈាមឈុលរវល់ទាំងយប់ឥលូវហើយ ។ ខ្ញុំ : ok បង អូនសាកសិន»។

~

អ្នកគាំទ្រតារាសម្តែង និង តារាបង្ហាញម៉ូដ អេដវីន ប្រាកដជាធ្លាប់បានសរសើររួចមកហើយ ពីសម្រស់ស្រស់សង្ហារបស់តារាប្រុសរូបនេះ មិនថាតែផ្ទៃមុខ រូបរាង និង សក់នោះឡើយ គឺសុទ្ធសឹងតែមានអំណោយផលពីធម្មជាតិតែម្តង ។

~

នៅរសៀលថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ គូស្នេហ៍របស់តារាប្រុសរូបនេះបានចេញមុខមកទម្លាយការពិតហើយពីមូលហេតុ អេដវីន កោរសក់ ដោយមូលហេតុនោះធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកដឹងហើយហួសចិត្ត និង អស់សំណើចដល់គូស្នេហ៍នេះយ៉ាងខ្លាំង ៕

~

រៀបរាងដោយ៖ខ្មែរសាយ

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔