ស៊ឹម សូលិកា ទិញរថយន្តទំនើបឱ្យកូនស្រីទុកជិះទៅរៀន ទិញហើយនាងទម្លាយរឿងមួយមកនិយាយបែបនេះថា…

ភ្នំពេញ៖ពិធីការិនី ស៊ឹម សូលិកា ត្រូវបានមហាជនចាត់ទុកជាតារាស្រីមួយរូបដែលមានជីវិតរស់នៅបែបទាន់សម័យ ហ៊ឺហា មានលុយចាយពេញៗដៃ មានផ្ទះវិឡាស្កឹមស្កៃរស់នៅ និង មានរថយន្តស៊េរីទំនើបជាច្រើនគ្រឿង ជាមួយការរស់នៅយ៉ាងមានសុភមង្គនៅក្នុងក្រុមគ្រួសារ រហូតធ្វើឱ្យទស្សនិកជនលាន់មាត់សរសើរដល់តារាស្រីរូបនេះមិនតិចនាក់នោះទេ ។ក្រោយពីទស្សនិកជនជាច្រើនបានដឹងថា ស៊ឹម សូលិកា តែងបញ្ចេញយន្តយន្តស៊េរីទំនើបជាញឹកញាប់សម្រាប់ក្រុមគ្រួសារនោះ

~

កាលពីពេលថ្មីនេះដែរ ស្រាប់តែ តារាស្រីរូបនេះបានទិញរថយន្តស៊េរីទំនើបមួយបន្ថែមទៀត ដែលក្នុងនោះដែរត្រូវបានគេដឹងថានាងទិញសម្រាប់កូនស្រីជាទីស្រាឡាញ់របស់ខ្លួន ។ ទោះបីជា ពិធីការិនីរូបនេះបានបញ្ចេញរថយន្តបែបទំនើបៗជាហូហែរក៏ពិតមែន តែនាងក៏បានរឿបរាប់ពីជិវិតរបស់នាងដែលមានលំការលំបាកៗជាច្រើន ទម្រាំឈានជើងដល់ចំណុចមួយនេះដែរ ។ទាក់ទងទៅនឹងការលំបាកៗជាច្រើនក្នុងជីវិតដែល ស៊ឹម សូលីកា បាបជួបប្រទះ ត្រូវបាននាងចេញមករៀបរាប់នៅក្នុងបណ្ដាញសង្គមកាលពីពេលថ្មីៗនេះដែរ ដោយតារាស្រីរូបនេះក៏បានទម្លាយថា៖

~

«សួស្ដីថ្ងៃអាទិត្យ មានកូនតិច មានកូនច្រើន ឬ ក៏គ្មានកូនសោះ គឺមិនប្រាកដថាយើងមានក្ដីសុខណាស់ ឬ គ្មានក្ដីសុខនោះទេ ។ តាមការសង្កេត កន្លងមករបស់ខ្ញុំផ្ទាល់ ខ្ញុំយល់ថា ជីវិតគ្រួសារដែលមាន សុភមង្គល គឺចាំបាច់ត្រូវមាន សមត្ថភាព លទ្ធភាព ជីវភាព និង ការទទួលខុសត្រូវផង ។ ( កូនច្រើន តែខ្វះខាត ក៏មិនស្រួលដែរ មួរម៉ៅពេញផ្ទះ ) បើគ្រាន់តែមើលឃើញរូបភាពប៉ុន្មានសន្លឹកដែលខ្ញុំផុស អ្នកអាចគិតថាងាយៗ ស្រួលៗ ហុឺហា ក៏ប៉ុន្តែនៅពីក្រោយភាពជោគជ័យទាំងនេះ គឺមិនមែនជាការងាយស្រួលនោះឡើយ ។ចូលគេងពេលអាធ្រាត ភ្ញាក់ពីដំណេកម៉ោងទៀបភ្លឺ ធ្វើការលើសម៉ោង លើសកម្លាំង ឆ្លៀតពេលទៅសាលារៀនសូត្របន្ថែមទៀត ។

~

បាយទឹកមិនទៀងទាត់ សម្រាកមិនគ្រប់គ្រាន់ យកជីវិតធ្វើដើមទុន ប្រឹងប្រែង តស៊ូ អត់ធ្មត់ ផ្ចិតផ្ចង់ ស្មោះត្រង់ ។ ប្រាក់ចំណូល ប្រាក់ចំណាយ (ចាំបាច់ & មិនចាំបាច់) ប្រាក់សន្សំ ម្នាក់ៗខំណាស់ ប្រឹងណាស់ ទម្រាំតែមានឱកាសបានរស់នៅ ប្រកបដោយជីវភាពល្អសមរម្យ មានសេចក្ដីសុខ សុភមង្គល ។ (មិនមែនចេះសីល ចេះជប់នោះទេ) ។ជីវិតជាកូនកំព្រាឪពុកដូចគេឯងមួយចំនួនដែរ

~

ខ្ញុំសូមចែករំលែកបទពិសោធដល់មិត្តទាំងអស់ ផ្ដល់កម្លាំងចិត្ត ឱ្យចេះតស៊ូ រឹងមាំឡើង កុំអស់សង្ឃឹម កុំបោះបង់ការប្រឹងប្រែង កុំរំពឹងចាំសុំលុយអ្នកណាឱ្យសោះ ព្រោះថាយើងក៏ពិបាក គេក៏ពិបាកដែរ ហើយមនុស្សយើងមានភាពទទួលខុសត្រូវរៀងខ្លួន ។ បើយើងលោភលន់ យើងសម្លឹងចង់បានទ្រព្យសម្បត្តិដូចអ្នកដទៃ តែយើងគ្មានលទ្ធភាពគ្រប់គ្រាន់ទេ នោះនឹងធ្វើឱ្យយើងក្លាយទៅជាមនុស្សច្រណែនគេ ខឹងគេ ស្អប់គេ ព្រោះតែមិនសមបំណងរបស់ខ្លួនឯងដែលភ្លើតភ្លើន ។មានសំនួរខ្លះបានសួរខ្ញុំថា ហេតុអីនៅផ្ទះមានគ្នាតែបីនាក់ ជិះឡានបី ?

~

(ខ្ជះខ្ជាយ ឬ អួតម្លេ៉ះ) ចម្លើយខ្ញុំឆ្លើយថា កូនរបស់ខ្ញុំត្រូវទៅរៀនមហាវិទ្យាល័យ ហើយធ្វើការងារបន្ថែមទៀត ចាំបាច់ត្រូវតែបើកឡានទៅខ្លួនឯង ។ ប្ដីខ្ញុំត្រូវទៅធ្វើការងាររាជការ ហើយ និង ការងាររកសុីផ្ទាល់ខ្លួន ត្រូវតែប្រើប្រាស់ឡានជាប្រចាំ ។ រីឯរូបខ្ញុំផ្ទាល់ ក៏ត្រូវទៅធ្វើការងារជាប្រចាំដូចគ្នា (បុគ្គលិកទូរទស្សន៍ បាយ័ន និង ការងារផ្សេងៗទៀត) ដែលពួកយើងត្រូវមានកិច្ចការផ្សេងៗគ្នា ជាចាំបាច់ ។ បើចង់ឱ្យសុបិនរបស់អ្នកក្លាយជាការពិត កុំដេកយូរពេក» ៕

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔