នៅព្រឹកថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញផ្សាយអំពីការព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី ២៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២១ ។ តាមការព្យាករណ៍បានឱ្យដឹងថា ប្រទេសកម្ពុជា បាននឹងកំពុងស្ថិតក្នុងស្ថានភាពកម្រិតសម្ពាធទាបខ្សោយជាមួយ និង ការបម្រែបម្រួលនៃទិសខ្យល់ ។
ដែលស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
~
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
– សីតុណ្ហភាពអប្បបរមា មាន ពី ២២-២៥ °C
– សីតុណ្ហភាពអតិបរមាមានពី ៣៣-៣៦ °C
– មានភ្លៀង ពីផ្សែងក្រូច ទៅខ្សោយ ។
~
២-បណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
– សីតុណ្ហភាពអប្បបរមា មាន ពី ២១-២៤ °C
-សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
– មានភ្លៀង ពីផ្សែងក្រូច ទៅខ្សោយ ។
~
៣-តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C
– មានភ្លៀង ពីផ្សែងក្រូច ទៅខ្សោយ ៕
~