ដេញចេញពីកម្ពុជាភ្លាមៗ និងលែងឱ្យចូលវិញរហូត ចំពោះជនបរទេសណាគេចវេះនិងមិនសហការធ្វើចត្តាឡីស័ក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបាន សម្រេចឱ្យដេញជនបរទេសចេញពីកម្ពុជា និងលែងឱ្យចូលវិញ ចំពោះជនបរទេសណាដែលគេចវេះ និងមិនសហការធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩កុំឱ្យកាន់តែធ្ងន់ធ្ងរ ទៀត។

~

សម្តេចតេជោនាយករដ្ឋមន្រ្តីបានប្រកាសឱ្យអនុវត្តដូច្នេះ តបតាមសំណើសុំគោលការណ៍ អនុវត្តច្បាប់ចំពោះបុគ្គលមិនអនុវត្តតាមវិធានរបស់សុខាភិបាលចំពោះការធ្វើចត្តាឡីស័ក បុគ្គលគេចវេះមិនព្រមចូលព្យាបាល ឬមិនសហការផ្តល់ការសម្ភាសន៍ និងទីតាំងដែលមិនសហការផ្តល់ព័ត៌មានការស្រាជ្រាវ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩របស់

~

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងអនុគណៈកម្មការស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវដី-១៩។កន្លងមកក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកា, ២៨វិច្ឆិកា និងព្រឹត្តិការណ៍ ២០កុម្ភៈ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ តែងតែជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនក្នុងប្រតិបត្តិការរបស់ខ្លួន ក្នុងនោះមាន

~

បញ្ហាបុគ្គលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ មិនព្រមសហការផ្តល់ការសម្ភាសន៍ ផ្តាច់ទំនាក់ទំនង និងករណីរត់គេចមិនព្រមធ្វើចត្តាឡីស័ក ព្រមទាំងទីតាំងមិនសហការចំពោះកិច្ចប្រតិបត្តិការស្រាវជ្រាវ និងតាមដានបុគ្គលផ្ទុកជំងឺកូវីដ-១៩ ដែលធ្វើឱ្យប្រតិបត្តិការមានភាពយឺតយ៉ាវ និងខ្វះចន្លោះ ហេតុដូចនេះដើម្បីពង្រឹងប្រសិទ្ធភាពការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូរីដ ១៩ ក្នុងសហគមន៍ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា

~

មានផ្ទុកជំងឺកូវីដ-១៩ សូមគោរពស្នើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ អនុវត្តនូវវិធានការច្បាប់បន្ថែមចំពោះបុគ្គល និងទីតាំងដែល មិនសហការ នូវវិធានការមួយចំនួនដូចជា ទី១ ចំពោះជនបរទេសសូមគោរពស្នើសុំ បណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា និងហាមចូលប្រទេសសារជាថ្មី។

~

ទី២ ចំពោះជនជាតិខ្មែរសូមគោរពស្នើសុំចាត់វិធានការតាមផ្លូវច្បាប់ និង ទី៣ ចំពោះទីតាំងសូមដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំងតែម្តង ៕

~

ប្រភព៖ក្រសួងព័ត៌មាន

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔