២ នាក់ទៀតហើយមកពីក្រៅប្រទេស ឆ្លងកូវីដព្រឹកមិញ ជាទ័ពមួកខៀវ UN មានទីលំនៅនៅ…

នាព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ យោងតាមប្រកាសរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ កើនឡើងចំនួន ២៥ នាក់ បន្ថែមទៀត ដោយ ២៣ នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ ។

~

បើតាមសេចក្តីប្រកាសបានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ទាំង ២៣នាក់ នេះ គឺមានជនជាតិចិនចំនួន ២១នាក់ វៀតណាម ១ នាក់ និង ជនជាតិខ្មែរ​ ១នាក់ ហើយបច្ចុប្បន្នអ្នកជំងឺចំនួន ២១ នាក់ កំពុងតែសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ។

~

ដោយឡែកអ្នកជំងឺកូវីដ-១៩ ២ នាក់ ផ្សេងទៀត ដែលជាបុរសជនជាតិខ្មែរ គឺជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនជាពលករ ធ្វើដំណើរមកពីប្រទេសថៃ) ។ ក្នុងនោះ បុរសជនជាតិខ្មែរទាំង ២ រូបនោះ គឺជាអ្នកបំរើការនៅអង្គការសហប្រជាជាតិ (កងទ័ពមួកខៀវUN) ។

~

បុរសជនជាតិខ្មែរ ២ រូប នោះ គឺមួយរូប មានអាយុ ៤០ ឆ្នាំ មាន អាសយដ្ឋានស្នាក់នៅខេត្តកំពង់ស្ពឺ ជាអ្នកធ្វើដំណើរមកពីប្រទេសអាហ្វ្រិក បន្ត ជើងហោះហើរនៅប្រទេស ឥណ្ឌា មកដល់កម្ពុជានៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅសាលារក្សាសន្តិភាពពហុសាស្រ្តកំពង់ស្ពឺ ។

~

រីឯមួយរូបទៀត អាយុ៣៥ឆ្នាំបំរើការ មាន អាសយដ្ឋានស្នាក់នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសអាហ្វ្រិក បន្តជើងហោះ ហើរនៅប្រទេសឥណ្ឌា មកដល់កម្ពុជានៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ ដូចគ្នា ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅ សាលារក្សាសន្តិភាពពហុសាស្រ្តកំពង់ស្ពឺ ។

~

គួរបញ្ជាក់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ១១៥នាក់ ដែលនៅក្នុងចំនួននេះមាន បុរសខាងលើនេះផងដែរៗ រីឯ អ្នកដំណើរចំនួន ១១៧នាក់ ដែលមានលទ្ធផល តែ ស្គអវិជ្ជមានវីរុសកូវីដ-១៥ នោះត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១ថ្ងៃ នៅសាលារក្សាសន្តិភាពពហុ សាស្រ្តកំពង់ស្ពឺ ចំនួន ១១៧នាក់​ ៕


ប្រភព៖ប្រជាប្រិយ

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔