និស្សិតរូបនេះ មានគំនិតចាប់ផ្តើមអាជីវកម្មរបស់គេដំបូងបំផុត នៅពេលដែលគេទៅទិញសត្វកន្លាត ដើម្បីយកមកធ្វើជាចំនីសម្រាប់សត្វចិញ្ចឹមរបស់គេ។ ប៉ុន្តែ ដោយសារតែគេមានការធុញទ្រាន់ ក្នុងការទិញសត្វកន្លាតពេក ដូច្នេះគេក៏សម្រេចចិត្តចិញ្ចឹមដោយខ្លួនឯងតែម្តង។ លើសពីនេះ ការដែលចិញ្ចឹមកន្លាតដោយខ្លួនឯងនេះ អាចជួយសន្សំប្រាក់ដែលត្រូវចំណាយ បានពី ២ ទៅ ៣ដងឯណោះ។
~
យោងទៅតាមសារព័ត៌មាន China Press បានឲ្យដឹងថា និស្សិតអាយុ ២០ឆ្នាំ មួយរូបឈ្មោះ Tong អាចរកចំនូលបានជិត ៧០០០ដុល្លារ ក្នុងមួយខែ ពីមុខរបរចិញ្ចឹម និងលក់សត្វកន្លាត។
យោងទៅតាមសារព័ត៌មាន China Press បានឲ្យដឹងថា និស្សិតអាយុ ២០ឆ្នាំ មួយរូបឈ្មោះ Tong អាចរកចំនូលបានជិត ៧០០០ដុល្លារ ក្នុងមួយខែ ពីមុខរបរចិញ្ចឹម និងលក់សត្វកន្លាត។
~
រហូតមកដល់ពេលនេះ អាជីវកម្មរបស់គេ ដំណើរការបាន មួយឆ្នាំកន្លះហើយ។ ការបន្តពូជរបស់សត្វកន្លាត គឺពិតជាលឿនខ្លាំងណាស់។ ក្នុងរយៈពេលតែ៦ខែ Tong បានក្លាយជាម្ចាស់គ្រប់គ្រងសត្វកន្លាតប្រមាណពី ៣០ ០០០ ទៅ ៤០ ០០០ក្បាលឯណោះ។
ជាសំណាងល្អ Tong បានស្គាល់មនុស្សម្នាក់ដែលទទួលទិញកន្លាតទាំងអស់ពីគេ។ អ្នកទិញកន្លាតរូបនោះ មានឈ្មោះថា Tse ដែលគេក៏ជាអ្នកជំនាញខាងចិញ្ចឹមសត្វកន្លាតដែរ។ បន្ទាប់មក ពួកគេក៏បានចាប់ដៃគ្នា បើកកសិដ្ឋានចិញ្ចឹមសត្វកន្លាតតែម្តង។
~
វាមិនមែនជារឿងងាយទេ សម្រាប់ចំនុចចាប់ផ្តើមដំបូងរបស់ Tong ព្រោះ Tong ក៏ដូចជាមនុស្សដទៃទៀតដែរ គឺគេខ្លាចសត្វកន្លាតខ្លាំងណាស់។ គេធ្លាប់យល់សប្តិអាក្រក់ រៀងរាល់យប់ជាប់ៗគ្នា រយៈពេលមួយខែឯណោះ។
ទោះបីជាយ៉ាងណា សព្វថ្ងៃនេះ ក្នុងកសិដ្ឋានរបស់ Tong មានសត្វកន្លាត ជាង ២.៧លានក្បាល ឯណោះ ហើយ Tong ជាអ្នកមើលថែរក្សា និងរៀបចំទីជម្រកសម្រាប់កន្លាតទាំងនោះ ដោយផ្ទាល់ដៃតែម្តង។
~
Tong បាននិយាយថា តាមពិតទៅ កន្លាតទាំងនោះ មិនកខ្វក់ទេ ហើយពួកវាក៏គ្មានអ្វីដែលគួរឲ្យខ្លាចដែរ។ ប៉ុន្តែ បែរជាមានអ្នកខ្លះ បានបដិសេធមិនហ៊ានចាប់ដៃស្វាគមន៍ជាមួយ Tong នៅពេលដែលពួកគេដឹងថា Tong ប្រកបរបរនេះ។
Tong មិនបានបាក់ទឹកចិត្តឡើយ។ គេនៅតែព្យាយាមពន្យល់ទៅកាន់មិត្តភក្តិរបស់គេថា កន្លាតដែលចិញ្ចឹមនៅក្នុងកសិដ្ឋាននោះ មិនកខ្វក់ដូចជាកន្លាតដែលនៅក្នុងផ្ទះរបស់យើងនោះទេ។ លើសពីនេះ គេក៏បានបបួលមិត្តភក្តិរបស់គេ ឲ្យទៅទស្សនាកសិដ្ឋានរបស់គេផងដែរ៕
~