យុទ្ធ ឋានៈ និង សុដា នីតា ទិញដី ១០ ឡូត៍ ត្រៀមស្វាគមន៍សមាជិកថ្មីដំបូងតែ…

តារាសម្ដែងលោក យុទ្ធ ឋានៈ ត្រូវបានមហាជនស្គាល់ថាលោកជាគូដណ្ដឹងរបស់តារាសម្ដែង សូដា នីតា ។ ក្រោយពីបានភ្ជាប់ពាក្យជាមួយគ្នាមិនបានប៉ុន្មានផង ស្រាប់តែ សូដា នីតា បានប្រកាសជាសាធារណៈពីដំណឹងដែលនាងកំពុងតែមានទម្ងន់ ។

~

~

ក្រោយពីបានប្រកាសក្ដែងៗបែបនេះ បើគិតមកដល់ពេលនេះដែរ គេសង្កេតឃើញថានៅមិនយូរប៉ុន្មានថ្ងៃទៀតទេ តារាស្រីរូបនេះនឹងត្រៀមសម្រាលកូនប្រុសដំបូងរបស់នាងនៅអំឡុងដើមខែមីនានាពេលខាងមុននេះហើយ ។ នេះបើតាមការបញ្ជាក់របស់នាងផ្ទាល់តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ។

~

~

កៀកពេលសម្រាលកូនប្រុសដំបូងនេះដែរ បានធ្វើឱ្យលោក យុទ្ធ ឋានៈ និង សូដា នីតា ដែលត្រូវជាឪពុកម្ដាយមានអារម្មណ៍សប្បាយរីយរាយជាខ្លាំង រហូតបានធ្វើឱ្យ អ្នកទាំងពីរត្រៀមកាដូមួយយ៉ាងធំ ដើម្បីទទួលស្វាគមន៍សមាជិកថ្មីក្នុងពេលឆាប់ៗនេះ ។ នៅក្នុងនោះដែរ គេឃើញមានគណនីហ្វេសប៊ុករបស់លោក យុទ្ធ ឋានៈ បានបង្ហោះសារមួយយ៉ាងខ្លីថា៖ «ថ្ងៃនេះទិញដី 10 ឡូត៍ទុកសម្រាប់កូនប្រុស» ។

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔