ព្រះសង្ឃថៃចំនួន ៤ អង្គត្រូវបានប៉ូលិសចាប់ខ្លួនក្រោយមានសេចក្តីរាយការណ៍ថា…

ថៃ៖ ព្រះសង្ឃថៃចំនួន ៤ អង្គត្រូវបានប៉ូលិសចាប់ខ្លួនក្រោយមានសេចក្តីរាយការណ៍ថា ព្រះសង្ឃទាំង ៤​ អង្គនេះបានសម្ងំប្រើប្រាស់គ្រឿងញៀននៅក្នុងវត្ត។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា

~

ហេតុការណ៍នេះបានកើតឡើងនៅក្នុងវត្តមួយកន្លែងក្នុងខេត្ត Chon Buri ភាគខាងកើតប្រទេសថៃ ខណៈអត្តសញ្ញាណរបស់ព្រះសង្ឃទាំង ៤​ អង្គនេះមិនត្រូវបានគេបង្ហាញជាសាធារណៈនោះទេ។ ប្រភពខាងលើបន្តថា ប្រតិបត្តិការណ៍ចាប់ខ្លួនក្រុមសង្ឃខិលខូចទាំងនេះត្រូវបានធ្វើឡើងបន្ទាប់ពីព្រះចៅអធិការវត្តបាន

~

រាយការណ៍ទៅកាន់អាជ្ញាធរថា មានករណីព្រះសង្ឃមួយក្រុមបាននាំគ្នាប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មនៅក្នុងវត្ត។ក្រោយទទួលបានសេចក្តីរាយការណ៍នេះប៉ូលិសជំនាញថៃក៏បានចុះទៅដល់ទីតាំងកើតហេតុនិងឈានទៅធ្វើការឃាត់ខ្លួនព្រះសង្ឃចំនួន ៤ អង្គជាមួយនឹងគ្រឿងញៀនមួយចំនួន

~

~

ហើយការធ្វើតេស្តទឹកនោមរបស់ក្រុមព្រះសង្ឃទាំងនេះក៏បានបង្ហាញលទ្ធផលវិជ្ជមាននៃការប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មផងដែរ។ ភ្លាមៗបន្ទាប់ពីការរកឃើញដូចខាងលើនេះព្រះចៅអធិការវត្តបានសម្រេចចាប់ផ្សិកព្រះសង្ឃទាំង ៤ អង្គនេះនិងបណ្តេញចេញពីវត្តស្របតាមវិន័យសង្ឃ ខណៈរហូតមកទល់ពេលនេះបុរសទាំង ៤ នាក់នេះត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្នដើម្បីរងចាំទទួលទោសទៅតាមផ្លូវច្បាប់៕

~

~

ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔