សារមួយឃ្លាផ្ញើជួនម្តាយលើកចុងក្រោយ ដែលធ្វើអោយមហាជនអានក្តុកក្តួលជាខ្លាំង

វីជេ អាឡាស្កូ បានប្រកាសដំណឹងដ៏ក្រៀមក្រំមួយនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយអ្នកម្ដាយជាទីស្រឡាញ់បានស្លាប់លាចាកលោកនេះហើយ ក្នុងអាយុ ៦៨ ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ យប់មិញនេះ ។

~

មរណភាពរបស់ម្ដាយវីជេ អាឡាស្កូ ធ្វើឱ្យលោក និង ក្រុមគ្រួសារសោកស្ដាយក្រៀមក្រំជាខ្លាំង ហើយពាក្យប៉ុន្មានឃ្លាដែលតារាប្រុសរូបនេះបង្ហោះនៅលើគណនីហ្វេសប៊ុកពោរពេញដោយក្ដីស្រណោះស្រណោកម្ដាយនោះ បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមជាច្រើនឃើញហើយរំជួលចិត្តតាមមិនស្ទើរឡើយ ។

~

សារត្អូញត្អែរជាមួយនឹងភាពសោកស្ដាយនៃការបាត់បង់អ្នកម្ដាយជាទីស្រឡាញ់ វីជេ អាឡាស្កូ បានរៀបរាប់ទាំងអាល័យថា «ជាង៣០ឆ្នាំអនុស្សាវរីយ៍ ត្រូវបញ្ចប់ត្រឹមថ្ងៃនេះ ។ ម្តាយខ្ញុំញញឹមស្រស់ណាស់ ម្តាយខ្ញុំរឹងមាំចិញ្ចឹមកូន ៤ នាក់ ដោយគ្នានលក្ខខណ្ឌ លះបង់ច្រើនពេកហើយម៉ែ !

~

ម្តេចមិននៅចាំកូនៗតបស្នងបន្តទៀត យើងបែកគ្នារហូតហើយ ណាម៉ែណា លែងមានអ្នកជេរ លែងមានអ្នកធ្វើម្ហូបឆ្ងាញ់ឱ្យ លែងមានគ្រប់យ៉ាងរវាងកូនៗជាមួយអ្នកម្តាយហើយ ! កូនអាល័យម៉ែណាស់» ៕

~

~

ប្រភព៖ប្រជាប្រិយ

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔