ប្រុងប្រយត្ន័ !! ក្រោយពីការបែកធ្លាយកេរ្តិ៍ខ្មាសនៅតាម Face Book គួដឹងពីច្បាប់និងការផ្ដន្ទាទោស ព្រមទាំងការពិន័យជាប្រាក់….

ហ្វេសប៊ុក៖ នៅក្នុងផូស្ដ៍ ពន្លឺព្រះពុទ្ធសាសនា និងសង្គម បានបង្ហាញលំអិតអំពីការដាក់ទោសទៅលើបុគ្គដែលបានបញ្ចេញកេរ្តិ៍ខ្មាសនៅតាមទីសាធារណៈ និងលើបណ្ដាញសង្គម។

~

បើយោងតាមការផូស្ត៍នៃផេកខាងលើដោយសារតែខ្មែរមួយចំនួនបានផុសភុលតែរឿងបញ្ចេញកេរ្តិ៍ភេទលើបណ្ដាញសង្គមដែលនាំឲ្យបាត់បង់កិត្តិយសដូនតាខ្មែរដ៏ផូរផង់។ ផេក ពន្លឺព្រះពុទ្ធសាសនា និងសង្គម ក៏បានបញ្ចេញបំណិនអប់រំផ្នែកច្បាប់ដល់ប្អូនៗមួយចំនួនឲ្យយល់ និងបញ្ឈប់រាល់ការបង្ហាញកេរ្តិ៍ភេទតាមទីសាធារណៈ ទាំងលើបណ្ដាញសង្គម។

~

សូមអានខ្លឹមសារ អត្ថន័យអប់រំពេញនៃច្បាប់ និងការផ្តន្ទាទោស ព្រមទាំងការពិន័យដែលបានចែងដោយច្បាប់ នៅខាងក្រោម៖
ត្រឹមរយៈពេលជិត ១ ថ្ងៃប៉ុណ្ណោះ សង្គមហ្វេសប៊ុកខ្មែរ ពោរពេញទៅដោយរូបភាពអាសអាភាស ពាលាអាវាសែ ការបង្ហាញកេរភេទផ្តេសផ្តាស ការចែករំលែកតៗគ្នា ធ្វើឱ្យបាត់បង់ដល់តម្លៃសង្គមខ្មែរយ៉ាងធ្ងន់ធ្ងរ
តើអ្នកបង្ហាញកេរភេទ ដឹងទេថាខ្លួនត្រូវទទួលទោសព្រហ្មទណ្ឌ ? រីឯអ្នកចែករំលែក តើប្រាកដចិត្តទេថាខ្លួនមិនប្រឈមមុខនឹងផ្លូវច្បាប់ ?? ដូច្នេះ ខ្ញុំសូមធ្វើការបកស្រាយ ដោយមានភ្ជាប់ខ្លឹមសារផ្លូវច្បាប់ ដូចខាងក្រោម ៖

~

* អ្នកបង្ហាញកេរភេទ៖

ប្អូនស្រី (ម្ចាស់កេរភេទ) ត្រូវដឹង ក្រមព្រហ្មទណ្ឌ (២០១០) បានចែងយ៉ាងច្បាស់ៗក្នុង (មាត្រា ២៤៩)._ បទបង្ហាញកេរភេទអំពើបង្ហាញកេរភេទ ដែលនាំឱ្យអ្នកដទៃមើលឃើញ នៅក្នុងទីកន្លែងមួយដែលសាធារណជនអាចមើលឃើញ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ថ្ងៃ ទៅ ៣ (បី) ខែ និង ពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀលទៅ ៥០០.០០០ (ប្រាំសែន) រៀល ។

~

អំពើបង្ហាញកេរភេទ ដែលនាំឱ្យអ្នកដទៃមើលឃើញ នៅក្នុងទីកន្លែងមួយដែលសាធារណជនអាចមើលឃើញ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ថ្ងៃ ទៅ ៣ (បី) ខែ និង ពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀលទៅ ៥០០.០០០ (ប្រាំសែន) រៀល ។

~

* អ្នកចែករំលែក (ដោយពុំមានការអនុញ្ញាតពីម្ចាស់ដើម)

(មាត្រា ៣០២)៖ បទប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល អំពើថតរូបភាពនៃបុគ្គល នៅក្នុងទីកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពីបុគ្គលនេះទេ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ ពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល (លើកលែងតែករណីដែលច្បាប់អនុញ្ញាត) ។
ត្រូវបានសន្មតជា (ការព្រមព្រៀង) ប្រសិនបើបុគ្គលដែលពាក់ព័ន្ធនេះបានទទួលដំណឹងអំពីការថតហើយ បុគ្គលនេះមិនបានជំទាស់ទេនោះ ។

~

(មាត្រា ៣០៥)៖ បទបរិហារកេរ្តិ៍ជាសាធារណៈគ្រប់ការអះអាងបំផ្លើស ឬ​ការទម្លាក់​កំហុស​ដោយ​អ​សុទ្ធចិត្ត​លើ​អំពើ​ណាមួយ ដែល​នាំ​ឱ្យប៉ះពាល់​ដល់​កិត្តិយស ឬ ​កិត្តិសព្ទ​នៃ​បុគ្គល ឬ​ នៃ​ស្ថាប័ន​ណាមួយ គឺជា​ការបរិហារកេរ្តិ៍​ ។ ពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀលបទបរិហារកេរ្តិ៍ អាចធ្វើឡើង​តាមរយៈ​សកម្ម​ភាពដូចខាងក្រោម ៖

  1. តាមរយៈ​សំដី ទោះជា​​ប្រភេទ​ណាក៏ដោយ​ ការប្រើប្រាស់សម្តី​នៅតាម​ទីសាធារណៈ ឬ​នៅក្នុង​សាលប្រជុំ​សាធារណៈ​ ។
  2. សកម្មភាព​តាមរយៈ​លិខិត ឬ ​គំនូរ ទោះជា​ប្រភេទ​ណាក៏ដោយ​ដែល​ផ្សព្វផ្សាយ​នៅក្នុង​ចំណោមសាធារណ​ជន ឬ​ដាក់តាំង​ឲ្យ​សាធារណជន​មើល​។
  3. តាម​គ្រប់​មធ្យោបាយ​ទូរគមនាគមន៍​សោតទស្សន៍​សម្រាប់​សាធារណជន​ ។

***សូមប្អូនៗ មេត្តាបញ្ឈប់នូវសកម្មភាពចែករំលែករូបភាពអាសអាភាសរបស់ប្អូនស្រី (Vin Mickey) បន្តទៅទៀត ប្រសិនបើគាត់ថតមកឱ្យយើងមើល នោះគឺជារឿងដែលគាត់ត្រូវទទួលខុសត្រូវខ្លួនឯងចំពោះមុខច្បាប់ !!!

  • ប៉ុន្តែ យើងជាអ្នកចែករំលែក ត្រូវឆ្លាត ហើយមុនចែករំលែក ឬ បង្ហោះអ្វីមួយ មេត្តាគិតឱ្យបានល្អិតល្អន់ បើទោះបីជារូបភាពលេងសើច ប៉ុន្តែ វាប៉ះពាល់ដល់សិទ្ធិបុគ្គល និង តម្លៃរបស់សង្គម។
  • ខ្ញុំពិតជាមានការព្រួយបារម្ភ អំពីធនធានទំពាំងស្នងឫស្សីនាសតវត្សរ៍ទី ២១ (មួយចំនួន) ខ្លាំងណាស់ មិនដឹងថាជោគវាសនាអនាគតប្រទេសយើង ត្រូវបានបំពុលដោយរូបភាពអសីលធម៌យូរប៉ុនណាទៀតទេ

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔