រកឃើញប្រាសាទបុរាណ !!! ដែលដូនតាបន្សល់ទុកតាំងពីសម័យមានប្រវត្តមិនគួរអោយជឿរ​ ៣តំម្រៀបគ្នា លាក់ខ្លួនក្នុងព្រៃដ៏ជ្រៅនៅសម័យ..

កម្ពុជា៖ មានទីតាំងនៅក្នុងឃុំសុចិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ មានចម្ងាយពីភ្នំជីប្រមាណ៥គ.ម និងស្ថិតនៅចម្ងាយ៣៦គីឡូម៉ែត្រពីខាងលិចសម្ពុបុរៈ ស្រុកសម្បូរ ខេត្តក្រចេះ។ មាន៣ប្រាសាទតម្រៀបគ្នាទទឹងថ្ងៃ បែរមុខទៅទិសខាងកើត ហើយនៅក្បែរប្រាសាទមានត្រពាំងធំមួយ ដែលអ្នកភូមិហៅថាត្រពាំងប្រើស។

~

ប្រាសាទត្រពាំង ប្រើសគឺជា ជា ប្រាសាទបុរាណ មួយ ដែល បង្កប់ នៅក្នុងព្រៃឡង់ជាប់ព្រំប្រទល់ខេត្តកំពង់ធំ និង ខេត្តក្រចេះ ស្ថិតនៅក្នុងភូមិត្រយ៉ងឃុំសុខចិត្រស្រុកសណ្តាន់ ខេត្តកំពង់ធំត្រូវបានទទួល ការការពារ ដោយមន្ត្រីឧទ្យានុរក្ស ដែលឈរជេីងនៅទីនោះ ក្រៅពី ចូលរួម ការពារ និង អភិរក្ស ធនធានធម្មជាតិ ។ នេះ គឺជាការលើកឡើង របស់ លោក សាយ សំ អាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន នៅក្នុង ពេលដែល លោក រួមជាមួយប្រតិភូក្រសួងមន្ត្រី មូលដ្ឋាននិងប្រជាពលរដ្ឋ ចុះ ពិនិត្យមើល ប្រាសាទត្រពាំងប្រើសកាលពី ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០១៧ ។

~


លោករដ្ឋមន្ត្រី បាន បញ្ជាក់ថា មន្ត្រី ឧទ្យានុរក្សចូលរួមការពារសម្បត្តិ ធម្មជាតិនៅក្នុង តំបន់ ព្រៃឡង់រួមទាំប្រាសាទបុរាណ ដែល ស្ថិតនៅក្នុងដែន តំបន់ការពារធម្មជាតិ ដើម្បី ទុក សម្រាប់ការសិក្សាស្រាវជ្រាវនិងទុកឱ្យ កូនចៅ ជំនាន់ ក្រោយបានស្គាល់និងបម្រើឱ្យវិស័យទេសចរណ៍ ។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបន្តការពង្រឹងកិច្ចការពារ ធនធានធម្មជាតិ ក៏ដូចជា ពង្រឹង ជីវភាព សហគមន៍ មូលដ្ឋានតាមរយៈទេសចរណ៍ធម្មជាតិ ។

~


ប្រាសាទបុរាណ ត្រពាំងប្រើសមាន ៣ ប្រាសាទតំម្រៀបគ្នាទទឹងថ្ងៃ បែមុខមកទិសខាងកើត នៅក្បែរ ប្រាសាទចម្ងាយ ១៥០ ម៉ែត្រ មាន ត្រពាំង មួយ ធំ ដែល អ្នកភូមិ ហៅថា ត្រពាំង ប្រើស មានចម្ងាយពីភ្នំជីប្រមាណ ៥ គ . ម ។យោងតាម ឯកសារ មួយចំនួន បានបញ្ជាក់ ថា ប្រាសាទ នេះ គឺ ត្រូវបាន គេ ដាក់ឈ្មោះថា ប្រាសាទត្រពាំង ប្រើស សាង អំពី ឥដ្ឋគ្រឹះសាងអំពីថ្មបាយក្រៀម បែរមុខទៅទិសឥសាន បច្ចុប្បន្ន ត្រូវបាន បាក់បែក ស្ទើរតែ ទាំងស្រុង ។ តួរប្រាសាទត្រូវបាន បាក់ មួយ ចំហៀង នៅ ផ្នែក ខាងក្រោមសសរពេជ្រមានរាងមូលហោជាងមានរាងក្រចកសេះ ។

~


យោងតាម ការស្រាវជ្រាវ បឋម នៃ អ្នក បុរាណវិទ្យា ប្រាសាទត្រពាំង ប្រើស ត្រូវបាន សន្និដ្ឋានថា កសាងក្នុងអំឡុងចុង ស . វ ទី ៨ និងអាចស្ថិតនៅក្នុង រចនាបទ កំពង់ព្រះ ដែលជា ប្រាសាទ ស្ថិ នៅ ចុង សម័យ ចេនឡា ប្រាសាទនេះស្ថិតនៅ ចម្ងាយ ៣៦ គ . ម ពីខាងលិច សម្ពុបុរៈ ស្រុកសម្បូរ ខេត្តក្រចេះ ។ បើទោះបី ប្រាសាទនេះ នៅក្នុងព្រៃប៉ុន្តែ អ្នកទេសចរ ជាតិ និង អន្តរជាតិ មួយចំនួន បានមក ដល់ តារយៈការធ្វើដំណើរតាមយានយន្តផ្សេងៗ ។ នៅ ទីនោះ មាន យាយជីតាអាចារ្យនិងមានកុ ដ្ឋ រួមទាំង ការរៀបចំកន្លែងជាទី ស្ការៈបូជា មានព្រះអង្គ តូចធំ ដែលជា ការបញ្ជាក់ ឲ្យ ឃើញថាវិស័យព្រះពុទ្ធសាសនាមានការរីចំរើននៅគ្រប់ទិសទីសម្រាប់ឲ្យបងប្អូនគោរពបូ​.ជាតាមទំនៀមទំលាប់ប្រពៃណី ខ្មែរ ៕

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔