ប៉ែន ស្រីពេជ្រ ជាពិធីការិនីដំបូងគេ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយនាងបាននិយាយថា…

បែ៉ន ស្រីពេជ្រ ត្រូវបានគេចាត់ទុកជាសិល្បការិនីដំបូង ដែលបានមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ កាលពីពេលថ្មីៗនេះ ក្រោយពីប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារកាលពីអំឡុងដើមខែនេះ ។

~

~

កន្លងមកគេសង្កេតឃើញថាមានសិល្បករជាបន្តបន្ទាប់បានមកទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នេះ ដូចជាលោក ថមមី យុត្ថារ៉ា ឆានី ប៊ុន ស័ក្តិ និង តារាកំប្លែង នាយកុយ ជាដើម ប៉ុន្តែសម្រាប់តារាស្រីវិញគេទើបឃើញពិធីការិនី ប៉ែន ស្រីពេជ្រ ប៉ុណ្ណោះដែលមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដំបូងគេ ។

~

~

ជាមួយគ្នានោះពិធីការិនីសម្បុរស្រអែមរូបនេះបានលើកឡើងថា «ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលពីជំងឺកូវីដ-១៩ នាងខ្ញុំស្ម័គ្រចិត្ត និង ទទួលការចាក់វ៉ាក់សាំងប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះខ្លួនឯង ក្រុមគ្រួសារ សហគមន៍ សង្គមជាតិ និង មនុស្សជាទីស្រលាញ់» ។ មិនត្រឹមតែ ប៉ែន ស្រីពេជ្រ ទេ សូម្បីស្វាមីរបស់នាងក៏មកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នេះដែរ ។

~

~

ប្រភព៖ប្រជាប្រិយ

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔