ប្រជានេសាទខ្មែរ!!កម្សត់ ២៥នាក់ចូលនេសាទនៅកោះត្រល់ ត្រូវវៀ តណា មចា ប់ ខ្លួនអាជ្ញាធខ្មែរចុះទៅអន្តរាគមន៍ជួយជជែកបែកផ្សែងនឹងវៀ តណា ម

វៀតណាម៖ ប្រជានេសាទខ្មែរចំនួន ២៥នាក់ ត្រូវបានសមត្ថកិច្ចវៀតណាមដោះលែងឲ្យមកទឹកដីកម្ពុជាវិញហើយ បន្ទាប់ពីត្រូវបានសមត្ថកិច្ចវៀតណាមឃា ត់ខ្លួនពីប ទចូលនេសាទខុសច្បាប់ក្នុងទឹកដីវៀតណាម នៅតំបន់កោះត្រល់(វៀតណាមហៅកោះភូគុក) និងកោះថាស ។

~

តាមប្រភពបានឲ្យដឹងថា ក្រុមប្រជានេសាទទាំង២៥នាក់នោះ ត្រូវបានសមត្ថកិច្ចវៀតណាមដោះលែងកាលពីយប់ថ្ងៃទី២៨ តុលា និងបានមកដល់ទឹកដីកំណើតខ្លួនវិញកាលពីព្រឹកថ្ងៃទី២៩ តុលា ២០២០ ។
ប្រភពបន្តថា ការដោះលែងប្រជានេសាទខ្មែរទាំង២៥នាក់នេះ គឺធ្វើឡើងក្រោយពីមានការជជែកសម្រប សម្រួលគ្នារវាងអាជ្ញាធរខេត្តកែប នាយកដ្ឋានការពារព្រំដែនទឹកកម្ពុជា និងភាគីវៀតណាម នៅចំណុចកោះត្រល់ ។

~

អភិបាលនៃគណៈអភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានអញ្ជើញទៅសួរសុខទុក្ខប្រជានេសាទទាំង ២៥នាក់ ដែលប្រើទូកនេសាទ៥គ្រឿងនោះ ហើយក៏បានណែនាំឱ្យក្រុមប្រជានេសាទទាំង២៥នាក់ យល់ អំពីការកំណត់ព្រំដែន ហើយឈប់ចូលទៅនេសាទនៅទឹកដីគេតទៅទៀត រួចក៏អនុញ្ញាតឱ្យវិលត្រឡប់ ទៅលំនៅឋានរៀងៗខ្លួនវិញ ៕

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔