ផ្អើលអស់អ្នកនេសាទ ចាប់បានកូនត្រីឆ្លាមមួយក្បាល មានមុខដូចមនុស្ស (មានវីដេអូ)

អ្នក​នេសាទ​ម្នាក់​ឈ្មោះ Abdullah Nuren នៅ​ប្រទេស​ឥណ្ឌូនេស៊ី បាន​ចាប់​បាន​កូន​ត្រី​ឆ្លាម​មួយ​ក្បាល អំឡុង​ពេល​ចេញ​ទៅ​នេសាទ​នៅ​តំបន់ Rote Ndao ភាគ​ខាង​កើត​ខេត្ត Nusa Tenggara កាល​ពី​​ថ្ងៃ​អាទិត្យ ទី ២១ ខែ​កុម្ភៈ ឆ្នាំ ២០២១ កន្លង​ទៅ

~

~

ដែលកូន​ត្រី​ឆ្លាម​មួយ​ក្បាលនោះ មាន​មុខ​មាត់​ចម្លែក ដូច​ទៅ​នឹង​មុខ​មនុស្ស ធ្វើឱ្យលោកភ្ញាក់ផ្អើលយ៉ាង​ខ្លាំង ​។កូន​ត្រី​ឆ្លាម​ដ៏​ចម្លែក​មួយ​ក្បាល​នេះ គឺ​ស្ថិត​ក្នុង​ចំណោម​កូន​ត្រី​ចំនួន ៣ ក្បាល​ក្នុង​ពោះ​មេ​របស់​វា ដែល​អ្នក​នេសាទ​នេះ​ចាប់​បាន ។ តាម​ការ​បញ្ជាក់​របស់​លោក Abdullah បាន​និយាយ​ថា

~

~

«ដំបូង​ឡើយ ខ្ញុំ​ចាប់​បាន​មេ​ឆ្លាម​មួយ​ក្បាល​ទេ ហើយ​នៅ​ថ្ងៃ​​បន្ទាប់ ខ្ញុំ​បាន​វះ​ពោះ​មេ​ឆ្លាម​មួយ​ក្បាល​នោះ ក៏​រក​ឃើញ​កូន​របស់​វា ៣ ក្បាល ។ ២ ក្បាល​ គឺ​មាន​រូបរាង​ដូច​មេ​របស់​វា តែ​កូន​ត្រី​មួយ​នេះ បែរ​ជា​មើល​ទៅ​មុខ​ដូច​នឹង​មនុស្ស​ទៅ​វិញ» ៕

~

ប្រភព៖ ប្រជាប្រិយ

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔