ហ្វេសប៊ុក៖ នាពេលបច្ចុប្បន្ន គេសង្កេតឃើញថា នៅតាមពិធីមង្គលការ គេពុំសូវដាក់ ដើមចេក ឬ ស្លឹកដូង នៅខាងមុខរោងជ័យនោះទេ ដោយគេបានប្រើផ្កាភ្ញី ដាក់ជាគ្រឿងលម្អ នៅក្នុងពិធីមង្គលជ័យរបស់គេវិញ ដោយមើលទៅ គឺស្រស់ស្អាតម្យ៉ាងម្នាក់ ។
~
~
ដោយឡែកបើយើងងាកមើល នៅក្នុងពិធីមង្គលការមួយ កំពុងតែទទួលបានការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំង ដែលទីតាំងមង្គលនេះ ស្ថិតនៅ ម្តុំវត្តជំពុះក្អែក ក្នុងខណ្ឌច្បារអំពៅ ម្ចាស់ដើមការ បានជ្រើសរើសការតុបតែង បែបខ្មែរ ដោយមានការរចនា យ៉ាងស្រស់ស្អាត មានស្លឹកដូង ដើមចេក ដើម្បីដាក់ជាការលម្អ។
~
~
ការតុបតែង ដេគ័របែបខ្មែរនេះ ដោយមានការរៀបចំយ៉ាងស្រស់ស្អាត មើលទៅប្លែកភ្នែកខ្លាំងណាស់ ហើយថែមទាំងស្រស់ស្អាតខ្លាំងថែមទៀតផង ។ គ្រាន់តែបានឃើញការរចនា បែបនេះ ធ្វើឲ្យមហាជន ជាច្រើនផ្ទុះការកោតសរសើរ ពីទឹកដៃ ការច្នៃប្រឌិត យ៉ាងប៉ិនប្រសព្វ របស់ប្អូនៗ ។
~
ហើយក៏មានអ្នកខ្លះទៀតបានសម្តែងការគាំទ្រ និងពេញចិត្តយ៉ាងពេញទំហឹង អស់ពីចិត្ត រហូតធ្វើឲ្យបងប្អូនខ្លះចង់បានការរៀបចំបែបនេះ នៅក្នុងថ្ងៃមង្គលជ័យរបស់ខ្លួនថែមទៀតផង។

~
ប្រភពរូប៖ Visal SK