ប្លែកទៀតហើយ!! កូនប្រុសល្អបានទិញរថយន្តស៊េរីទំនើប១គ្រឿង តម្លៃជាង ៨ម៉ឺនដុល្លារ ធ្វើជាមឈូសដាក់ស ពឪពុកយកទៅ..(មានវីដេអូ)

បរទេស៖ បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយហ៊ានចំណាយលុយខ្ទង់រាប់ម៉ឺនដុល្លារ ទិញរថយន្តស៊េរីទំនើប ជំនួសដោយមឈូស ដើម្បីដាក់.សា.ក.ស.ព ឪពុកនៅខាងក្នុង យកទៅក ប់ក្នុងផ្នូរទៅជាមួយ។
~


កូនប្រុសដែលត្រូវបានគេស្គាល់ថា ជាអ្នកមានទ្រព្យម្នាក់ខាងលើនេះ មានឈ្មោះថា លោក Azubuike បានបាត់បង់ឪពុកជាទីស្រលាញ់ ដោយសារតែ ឪពុកលោកមានវ័យកាន់តែចាស់ និងរោគាពាធ។កន្លងមក កាលឪពុកនៅរស់ លោក Azubuike តែងធ្លាប់បានសន្យាថា នៅថ្ងៃណាមួយលោកនឹងទិញរថយន្តស៊េរីទំនើបមួយគ្រឿង ជូនដល់ឪពុករបស់លោក។
~

ប៉ុន្តែជាអកុសល ការសន្យាមួយនេះមិនទាន់បានលេចចេញជាផ្លែផ្កា សម្រេចបំណងផងនោះ ឪពុករបស់លោកក៏បានទទួលមរណភាព។ដោយសារតែបែបនេះហើយ ទើបបន្ទាប់ពីឪពុកបានលាចាកលោកនេះទៅ នៅភូមិដាច់ស្រយាលមួយ នាទីក្រុង Ihiala ប្រទេសនីហ្សេនីយ៉ា
~

លោក Azubuike ក៏បានសម្រេចចិត្តជះលុយ ៦៦,០០០ផោន (ប្រហែលជា ៨៨,១៧៧$) ទិញរថយន្តទំនើបមួយគ្រឿង BMW ជំនួសដោយមឈូសដាក់សាកសពឪពុកនៅខាងក្នុង យកទៅបញ្វុះ (កប់) ជាមួយគ្នាតែម្តង ដើម្បីលុបលាងនូវពាក្យសន្យារបស់លោក។ជាក់ស្តែង
~

តាមរយៈរូបភាពមួយសន្លឹក នៅក្នុងថ្ងៃនៃពិធីបុណ្យ ដែលត្រូវបានគេថត និងបង្ហោះចែកចាយលើបណ្តាញសង្គមនោះ រថយន្តធំ BMW ត្រូវបានគេស្ទូចទម្លាក់ យកទៅក ប់ក្នុងដីដែលគេដឹងថា មានជម្រៅប្រហែលជិត២ម៉ែត្រ។យ៉ាងណាមិញ បើទោះបីជាយ៉ាងណាក្តី លោក Azubuike ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើន ធ្វើការរិះគន់ចំពោះសកម្មភាពមួយនេះ ដោយលើកឡើងមិនខុសគ្នាថា ប្រសិនជាលោកមានលុយច្រើននោះ គួរណាស់ត្រូវតែទិញឲ្យឪពុកជិះ មិនមែនស្លាប់ហើយទើបទិញឲ្យ
~


ហើយកប់ទៅជាមួយគ្នាទាំងបែបនេះនោះទេ។ ព្រោះសកម្មភាពបែបនេះ គឺជារឿងដ៏ឆ្គាំឆ្គង ល្ងង់ខ្លៅ និងចោលម្សៀតជាទីបំផុត។ ខណៈឯអ្នកខ្លះទៀត បានលើកឡើងថា លោក Azubuike ពិតជាមនុស្សអាត្មានិយម និងខ្ជះខ្ជាយលុយ ៕តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?
សូមទស្សនាវីដេអូខាងក្រោម ៖

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔