ក្លាយជាអ្នកមានមួយរំពេច! ធ្វើស្រែរស្រាប់តែរកឃើញកំណព្វទ្រព្យដ៏មានតម្លៃរនឹកស្មានមិនដល់…

ប្រទេសថៃ៖ កាលពីពេលថ្មីៗកន្លងទៅនេះ បើយោងទៅតាមប្រភពព័ត៌មានដ៏ក.ក្រើ.ក ដែលគេបានចែករំលែកបន្តៗគ្នាជាច្រើន បានអោយដឹងថាម្ចាស់ដីស្រែមួយកន្លែង ដែលមានឈ្មោះ

~

«សុខបន់ ឆៃមុនី» បានទិញស្រែនេះអស់រយៈពេលជាង 50ឆ្នាំ មកហើយ ហើយគាត់ក៏បានធ្វើស្រែនៅលើដីនេះ អស់រយៈពេលជាង 45ឆ្នាំ មកហើយដែរតែមិនដែលឃើញមានអ្វីគួរអោយកត់សម្គាល់ឡើយ។ ដែលស្រែរបស់គាត់នៅឯតំបន់ប៉ូងពឿយ

~

ស្រុកបឹងកាហ្វ ខេត្តបឹងកាហ្វ នៅប្រទេសថៃ។ ថ្ងៃមួយគាត់បានជួលម៉ាស៊ីនអុិចស្ការមកជីកដីស្រែរបស់គាត់ស្ថិតនៅជម្រៅប្រហែល 1,3ម៉ែត្រ ហើយមួយរយៈក្រោយមានភ្លៀងធ្លាក់ខ្លាំងទើបបានប្រទះឃើញក្រឡបុរាណពីរបីតែម្តង។

~

បន្ថែមលើសពីនេះទៀតគេក៏រកឃើញមានវត្ថុប្រើប្រាស់ដែលធ្វើពីលោហៈធាតុនិងគ្រាប់អង្កាំផងដែរ ដែលជាកំណព្វទ្រព្យដ៏មានតម្លៃ។ រូបគាត់បានប្រមូលយកវត្ថុបុរាណទាំងនោះទៅរក្សាទុកនឹងផ្ទះរបស់គាត់ដោយរង់ចាំមន្ត្រីអាជ្ញាធរមកទទួលព្រោះវាជាសម្បត្តិរដ្ឋ៕

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔