ចេះតែមាន!!បុរស ៣នាក់ព្រមព្រៀងរៀបការជាមួយគ្នា ដែលជារឿងថ្មីប្លែកខុសពីគេ លើលោក…

ប្រទេសថៃ៖ ហេតុការណ៍មួយ បានកើតឡើងនៅខេត្ត Udonthani ដោយបុរសទាំង៣នាក់នេះ មានឈ្មោះលោកថាណាវ៉ាត ឬហៅក្រៅថា ជេមភុំថុង អាយុ ៣០ ឆ្នាំលោកសាន់ឆៃ ឬអាំណុងប៉ាសាក់ អាយុ ២២ ឆ្នាំ និងលោកទិននីផាប ឬណងតូយប៊ួតាវ៉ាត អាយុ ២៤ ឆ្នាំហើយពួកគេទាំង៣នាក់

~


បានធ្វើឲ្យល្បីពេញ បណ្តាញសង្គមហ្វេសប៊ូក ដោយបុរស៣នាក់ បានព្រមព្រៀងរៀបការជាមួយគ្នា ធ្វើឲ្យទំព័រកាសែតបរទេសជាច្រើន បានចុះផ្សាយទៀតផង ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានសារភាពពីប្រវត្តិនៃការស្រលាញ់គ្នា រវាងពួកគេឲ្យអ្នកកាសែត បានដឹងមុនពេលដែលពួកគេ សម្រេចចិត្តចូលរោងការជាមួយគ្នា ។ដើមឡើយបុរសឈ្មោះ ជេមភុំថុង អាយុ៣០ឆ្នាំ បានស្រលាញ់គ្នា ជាមួយបុរសឈ្មោះ អាំណុងប៉ាសាក់មានអាយុ២២ឆ្នាំ

~


ដោយពួកគេទាំង២នាក់ កំពុងធ្វើការនៅសាកលវិទ្យាល័យមួយ នៅភាគខាងជើងប្រទេសថៃ អស់រយៈពេលជាច្រើនឆ្នាំ ទើបពួកគេបានជួបបុរសឈ្មោះ ណងតូយប៊ួតាវ៉ាត មានអាយុ២៤ឆ្នាំ ដែលជានិស្សិតរៀននៅ សាលានោះផងដែរ ។ក្រោយមកពួកគេទាំង៣នាក់ បានស្រលាញ់គ្នាទៅវិញទៅមក ដោយភាពស្មោះត្រង់ ហើយលើសពីនេះទៅទៀត ពួកគេតែងតែមើលថែរក្សា គ្នាទៅវិញទៅមក ចេះជួយទុក្ខធុរៈគ្នា រហូតដល់សេចក្តីស្នេហា របស់ពួកគេវិវត្តន៍កាន់តែខ្លាំងឡើងៗ ។

~


ពេលមួយនោះ ក្រោយពេលដែលលោក ណងតូយប៊ួតាវ៉ាត មានជំងឺធ្ងន់ បានចូលទៅសម្រាកនៅមន្ទីរពេទ្យ ធ្វើឲ្យពួកគេទាំង៣នាក់ មានអារម្មណ៍ថា មិនអាចអត់នរណាម្នាក់បានឡើយ ទើបលោក ជេមភុំថុង និង អាំណុងប៉ាសាក់ បានសម្រេចចិត្តចូលដណ្តឹងលោក ណងតូយប៊ួតាវ៉ាត រៀបការតែម្តង

~


ហើយពួកគេទាំងអស់គ្នា ក៏បានសុំអនុញ្ញាតិពីឪពុកម្តាយ របស់ពួកគេរួចរាល់ហើយដែរ ។តែទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលសង្គមប្រទេសថៃ ពុំមានការទទួលស្គាល់ ការស្រលាញ់របស់បុរសភេទ៣នាក់ និងពុំមានច្បាប់ណាមួយទទួលស្គាល់ ពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេសម្រេចចិត្តនៅតែ បន្តរៀបចំពិធីអាពាហ៍ពិពាហ៍ របស់ពួកគេឲ្យខាងតែបានដែរ ។

~


ទោះជាយ៉ាងនេះក្តី សង្គមថៃបច្ចុប្បន្ននេះ ចាប់ផ្តើមយល់ពីការស្រលាញ់ ភេទដូចគ្នាបន្តិចម្តងៗហើយ ដោយគេសង្កេតឃើញថា មានការចុះផ្សាយ តាមរយៈបណ្តាញសង្គម និងតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដូចជាស្នេហារបស់បុរសទាំង៣នាក់នេះជាដើម ហើយពួកគេមានអារម្មណ៍សប្បាយ រីករាយណាស់នៅពេលដែល សង្គមព្រមទទួលស្គាល់ ពីការស្រលាញ់ភេទដូចគ្នា កាន់តែច្រើន ។ព័ត៌មានពីការរៀបការ របស់បុរសទាំង៣នាក់នេះ ត្រូវបានចុះផ្សាយដោយកាសែតដ៏ល្បី របស់អង់គ្លេសឈ្មោះ The Mirror កាលពីពេលថ្មីៗកន្លងមកនេះ ដោយរៀបរាប់ពីជីវិតស្នេហា របស់បុរសទាំង៣នាក់នេះ ដូចខាងលើផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔