រត់គេចទៀតហើយពេលនេះកំពុងតែស្វែងរក

នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៤៤នាក់ និងមិនមានករណីជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៤៤នាក់នោះ គឺមាន០៤នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៤០នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ហើយសុទ្ធតែជាអ្នករស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

~

~

បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលនៅព្រឹកនេះបានឲ្យដឹងទៀតថា មានអ្នកជំងឺកូវីដ ១៩ ចំនួន ២នាក់ គេចខ្លួនមិនព្រមមកសម្រាកព្យាបាល ។ បច្ចុប្បន្នក្រុមការងារកំពុងរុករកអ្នកជំងឺកូវីដ ១៩ ទាំង ២នាក់នោះ ដើម្បីយកមកដាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

~

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔