ក្ដៅៗ! មុននេះបន្តិច ផ្ទះមួយខ្នងឆេះគ្មានសល់ នៅរាជធានីភ្នំពេញ ដោយសារមូលហេតុមួយនេះ…

នាពេលមុននេះបន្តិច ពោលគឺវេលាម៉ោង ១២ និង ៣០ នាទីថ្ងៃត្រង់ ថ្ងៃទី ​២៦ ខែកុម្ភៈ ឆ្នាំ ២០២១ មានករណីឆេះផ្ទះមួយកន្លែងដែលមានទីតាំងស្ថិតនៅ ភូមិរបោះអង្កាញ់ ​សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខាងក្រោយស្ថានីទូរទស្សន៍ហង្សមាស ។

តាម​អគ្គស្នងការដ្ឋាននគរបាលជាតិ ​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់​ផ្ទះដែលឆេះមានឈ្មោះ​ អ៊ុ​ង​ ជួន​ ភេទ​ប្រុស​ អាយុ​ ៥៧​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មានមុខ​របរ​ ជា​កសិករ​ ជា​ប្រភេទ​សំណង់​ឈើ​លើ​ថ្ម​ក្រោម​ ។

ករណីនេះ​ពុំ​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ​ និង​ មិន​មាន​មនុស្ស​ស្លាប់​ ដោយ​គ្រាន់តែ​មាន​មនុស្ស​របួសស្រាល​ម្នាក់​ ដែល​មានឈ្មោះ​ អឿ​ន​ ពុ​ទ្ធី​ ភេទ​ស្រី​ អាយុ​ ២៩​ ឆ្នាំ​ បុគ្គលិក​ក្រុមហ៊ុន​ ។​

ករណីឆេះនេះ បានប្រើ​រថយន្តពន្លត់អគ្គិភ័យ ៤ គ្រឿង មានរថយន្ត​ការិយាល័យ​អគ្គិភ័យ​រាជធានី​ភ្នំពេញ​ចំនួន​ ០៣ ​គ្រឿង​​ និង ​រថយន្ត​របស់​បុរី​ប៉េង​ហួត​ ​០១ ​គ្រឿង​ ហើយ​បាន​ពន្លត់​ចប់​នៅ​ម៉ោង​ ១៣​ និង ​៣០ ​នាទី​ នា​ថ្ងៃ​ខែ​ឆ្នាំ​ដដែល​ ។​ ការ​ឆាបឆេះ​នេះ​ផង​ដែរ​ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ ៕

ប្រភព៖ប្រជាប្រិយ

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔