បរទេស៖ កាលពីពេលថ្មីៗនេះបើយោងតាមប្រភពវិដេអូមួយបានបង្ហោះពីទិដ្ឋភាពដ៏សោ-កសៅនៃសួនទឹកដែលគេបោះបង់ចោល មួយកន្លែង នៃរដ្ឋតិចសាសត្រូវបានគេបោះបង់ចោលជាយូរកន្លងមកហើយ។ ហើយលាកពីពេលថ្មីៗកន្លងទៅនេះ ស្រាប់តែមានបុរសម្នាក់បានបង្ហោះ Drone
~
ថតលើសួនទឹកដើម្បីចង់ដឹងថាវាមានអ្វីខ្លះនៅទីនោះ ស្រាប់តែឃើញសុទ្ធតែគំនរសំរោមគ្រប់កន្លែង និងរូបភាពគំនូរដែលពោលពេញដោយភាពព្រឺព្រួចគួរអោយខ្លា-ច។
ក៏ប៉ុន្តែបើតាមការពិនិត្យឲ្យបានល្អិតល្អន់នោះ វាអាចជាកន្លែងដ៏សំរាប់ថតកុនបែបភ័យរន្ធត់ក៏អាចថាបាន ព្រោះសួនទឹកនេះហាក់ប្រែប្រួលខ្លាំង។
~
ផ្ទុយទៅវិញសម្រាប់មនុស្សដែលចូលចិត្តចូលទៅកន្លែងដែលគួរអោយភ័យខ្លាច និងគួរឱ្យរន្ធត់នោះ សួនទឹកដែលបោះបង់ចោលនេះនឹងក្លាយជាទីកន្លែងល្អបំផុតសម្រាប់ចូលទស្សនាកម្សាន្ត។
~


តោះចង់ជ្រាបកាន់តែថា សួនទឹកនេះទៅជាយ៉ាងណានោះ សូមទស្សនាវិដេអូខាងក្រោមនេះ៖