ម៉ៅស្វិត!! គំរិះដល់ថ្នាក់ងា.ប់ទៅហើយ នៅឲ្យប្រពន្ធកប់លុយទាំងអស់ទៅជាមួយខ្លួនទៀត មានអីស្រាប់តែ ប្រពន្ធក៏សម្រេចចិត្តថា…

ប្រឹងធ្វើការរកប្រាក់ដូចគេដូចឯងដែរប៉ុន្តែបែរជាកំណាញ់ម៉ៅស្វិតមិនគិតអ្នកនៅរស់។
បរទេស :និយាយពីបុរសម្នាក់ខំប្រឹងធ្វើការឥតឈប់ឈរ ដោយចំណាយកម្លាំងលើសមនុស្ស ធម្មតាពីរដង ដើម្បីរកប្រាក់មកចំណាយទាំងដែលខ្លួនជាមនុស្សសែនកំណាញ់ និងសន្សំទុកសម្រាប់ជីវិត ហើយពេលរៀបស្លា.ប់ទៅហើយ នៅលោ.ភល.ន់ចង់បានលុយទៀត ដោយគេបានផ្ដាំឲ្យប្រពន្ធកប់លុយទាំងអស់ ជាមួយខ្លួនទៀត។

~

ចៃដន្យថ្ងៃមួយបុរសលោ.ភល.ន់បានប្រាប់ប្រពន្ធនូវបំណងប្រាថ្នាមិននឹកស្មានដល់ថាចង់ឲ្យនាងកប់លុយទាំងអស់ដែលគេរកបានទៅជាមួយនៅពេលស្លា.ប់ មិនគិតទុកឲ្យប្រពន្ធកូនឡើយ។ពេលវេលាដើរកាន់តែលឿន ឯបុរសជាប្ដីនោះកាន់តែជរា ហើយនៅពេលរៀបផុតដង្ហើម រូបគេបាននិយាយប្រាប់ប្រពន្ធម្ដងទៀត ឲ្យកប់លុយទាំងអស់ ដែលរកបានទៅក្នុងមឈូស។

~

ចំណែកប្រពន្ធ ក៏មិនបានប្រកែកឡើយ ហើយសន្យាថា នឹងបំពេញបំណងប្រាថ្នាចុងក្រោយរបស់ប្ដី។ពិធីបុ.ណ្យស.ពបានដំណើរការធម្មតា ប៉ុន្តែនៅពេលរៀបកប់មឈូស នារីជាប្រពន្ធបានស្រែកឲ្យគេផ្អាក និងដាក់មឈូសចុះវិញ។បន្ទាប់មកនាងបានដាក់របស់ម្យ៉ាងចូលទៅក្នុងមឈូសជាមួយសពប្ដី រួចចាក់សោវិញដូចមុន។ ឃើញដូចនេះ មិត្តនាងម្នាក់បានលាន់មាត់ឡើង “ខ្ញុំគិតថាឯងមិនឆ្កួតដល់ថ្នាក់យកលុយទាំងអស់ ទៅកប់ជាមួយមនុស្សកំណាញ់នោះទេ”។ទោះយ៉ាងណា នារីជាប្រពន្ធបានឆ្លើយតបវិញ ធ្វើឲ្យមិត្តនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង។

~


“ចាស, ខ្ញុំសន្យាមែន ខ្ញុំជាគ្រិស្តសាសនិកដ៏ល្អម្នាក់ ខ្ញុំមិនអាចកុហកទេ ខ្ញុំសន្យាជាមួយគាត់ថា ខ្ញុំនឹងដាក់លុយទាំងអស់ចូលមឈូសរបស់គាត់”។មិត្តនាងបានបន្តសួរទៀតថា តើនាងពិតជាកប់លុយឲ្យប្ដីទាំងអស់ សូម្បីមួយកាក់មួយសេនក៏មិនទុកដែរមែនទេ? នារីជាប្រពន្ធបានប្រាប់ពីគំនិតវ័យឆ្លាតរបស់ខ្លួនថា “ចាស, ខ្ញុំដាក់មែនតើ ខ្ញុំបានយកលុយនោះទៅដាក់ក្នុងកុងធនាគាររបស់ខ្ញុំ ហើយខ្ញុំសរសេរសែកមួយ ដាក់លុយទាំងអស់នោះទៅឲ្យប្ដី”។ តម្លៃអប់រំ៖ រឿងនេះបានបង្កប់គំនិតសំខាន់ពីរ គួរពិចារណា។

~


ទី១ នារីជាប្រពន្ធ មិនបានប្រឆាំងបំណងប្រាថ្នាប្ដី មិនក្បត់សន្យាជាមួយប្ដី តែក៏មិនល្ងង់ដាក់លុយទៅឲ្យប្ដី។ ចំណែកទី២ ប្ដីជាមនុស្សលោ.ភល.ន់ខ្លាំង ចុងក្រោយគ្មានបានអ្វីទៅតាមខ្លួន មានត្រឹមពាក្យគេថា។ កុំស្លា.ប់ដូចពស់ រស់ដូចកង្កែប ពេលនៅរស់ឲ្យគេអាណិតស្រលាញ់ ឯពេលស្លា.ប់ទៅឲ្យគេសោកស្ដាយ៕

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔