រថយន្តក្រុងដឹកអ្នកជំងឺកូវីដ ១៩ ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរងរបួសជាច្រើននាក់…(មានវីដេអូ)

ម៉ាឡេស៊ី៖ រថយន្តក្រុងដឹកអ្នកជំងឺកូវីដ ១៩ មួយគ្រឿងបានរេចង្កូតបើកទៅបុកបង្គោលដែកតាមផ្លូវសាធារណៈពេញមួយទំហឹងនិងបង្កឲ្យមានមនុស្សជាច្រើននាក់ត្រូវរងរបួស។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា

~

ហេតុការណ៍នេះបានកើតឡើងនៅក្បែរផ្សារទំនើបមួយកន្លែងក្នុងរដ្ឋ Perak នៃប្រទេសម៉ាឡេស៊ី ខណៈនៅក្នុងរថយន្តនោះមានផ្ទុកអ្នកជំងឺកូវីដ ១៩ ចំនួន ១២ នាក់។ ប្រភពខាងលើបានបន្តថា គ្រោះថ្នាក់បានកើតឡើងដោយសារអ្នកបើកបររថយន្តបាត់បង់ការគ្រប់គ្រងស្មារតីមួយភាំងព្រោះតែគាត់អស់កម្លាំងពេក

~

ខណៈហេតុការណ៍នេះមិនបានពាក់ព័ន្ធជាមួយនឹងភាគីបង្កណាមួយនោះទេ។ភ្លាមៗក្រោយកើតហេតុមានមនុស្សជាច្រើនបានព្យាយាមទៅជួយជនរងគ្រោះព្រោះមិនដឹងថាពួកគេជាអ្នកជំងឺកូវីដ ១៩ តែបន្ទាប់ពីមានការបញ្ជាក់ថា ជនរងគ្រោះសុទ្ធតែជាអ្នកជំងឺកូវីដ ១៩ ទើបសាធារណៈជនទុកភារកិច្ចជួយសង្គ្រោះនេះឲ្យទៅខាងអាជ្ញាធរសុខាភិបាលតែម្តង។

~

បើតាមការបញ្ជាក់របស់អាជ្ញាធរម៉ាឡេស៊ីបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់បានបង្កឲ្យអ្នកបើកបររថយន្តម្នាក់និងអ្នកជំងឺកូវីដ ១៩ ចំនួន ៦ នាក់ត្រូវរងរបួស តែគ្មានករណីអ្នកស្លាប់បាត់បង់ជីវិតនោះទេ៕

~

ខាងក្រោមនេះជាវីដេអូ៖

~

ប្រភព៖ម៉ាឡេស៊ី

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔