ហួសចិត្ត !! អ្នកភូមិខ្លះរត់ចែកជើងគ្នាអ្នកភូមិខ្លះទៀតសើចស្ទើររបូតថ្គាមព្រោះតែ…..

កាណាដា៖  មានអ្នកស្រុកខ្លះរត់ស្ទើរដាច់ជើង ស្របពេលដែរមានអ្នកស្រុកខ្លះសើចស្ទើររឹងពោះព្រោះលោក​ Morn Mosley និងបងប្អូន ៥ នាក់របស់គាត់បានចំណាយពេល ១០ ម៉ោងដើម្បីធ្វើជាសត្វពស់ថ្លាន់នៅរដូវធ្លាក់ព្រិល។ ការងាររបស់ក្រុមគ្រួសារនេះទទួលបានប្រជាប្រិយភាពកាលពីឆ្នាំ២០១៩បន្ទាប់ពីរូបចម្លាក់សត្វខ្លារបស់ពួកគេត្រូវបានចែករំលែកព្រោងព្រាតនៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកម្តងរួចទៅហើយ។

~


រូបពស់ថ្លាន់មានប្រវែងប្រហែល ២៣ ម៉ែត្រហើយស្ថិតនៅក្នុងសួនច្បារមុខផ្ទះម្តាយរបស់គាត់។ ខ្សែវីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គមរបស់លោក Mosley បានបង្ហាញពីការខិតខំរបស់ក្រុមនេះដើម្បីបង្កើតរូបពស់នេះឡើង។ ក្រុមនេះបានបង្កើតរូបរាងរបស់សត្វ រួចបានប្រើថ្នាំបាញ់ដើម្បីបន្ថែមពណ៌និងដាក់ស្រមោលឱ្យវា។ លោកបានប្រាប់ថា កាលគាត់នៅក្មេងឪពុករបស់គាត់ក៏បានធ្វើការងារដ៏លំបាកនេះដូចគ្នាដែរ។ រូបសត្វពស់ថ្លាន់នេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកធ្វើដំណើរឆ្លងកាត់និងអ្នកជិតខាងទាំងអស់ដែលចូលចិត្តវា។

~


លោកម៉ូលីបានមានប្រសាសន៍ថា អ្នកភូមិទាំងអស់គ្នាបានឈប់ថតរូបអនុស្សាវរីយ៍។ នៅលើគេហទំព័រហ្វេសប៊ុករបស់គាត់មានមនុស្សជាច្រើនបាននិយាយថា”ពួកគេបានឃើញរូបចម្លាក់នេះហើយ។ ពួកគេបានសរសើរចំពោះក្រុមគ្រួសារ លើស្នាដៃដ៏អស្ចារ្យនេះ។ មនុស្សម្នាក់ផ្សេងទៀតបាននិយាយថា មិនអាចរង់ចាំរហូតដល់ឆ្នាំក្រោយដើម្បីមើលពីរបៀបដែលអ្នកនៅខាងក្រៅខ្លួនឯងម្តងទៀត”។ ក្រុមគ្រួសាររបស់លោក Mosley ត្រូវបានគេសរសើរកាលពីឆ្នាំ ២០១៩ ចំពោះរូបចម្លាក់សត្វខ្លារបស់ពួកគេ ដែលត្រូវបានចែកចាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៕​

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔