ករណីប្លន់ជំ .រិត .ទារលុយ ១ លានដុល្លារដ៏កក្រើកមួយនៅចំណុចបុរីអង្គរ រាជធានីភ្នំពេញ កាលថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញ បានបណ្ដាលឱ្យឧក្រិដ្ឋ-ជនចំនួន ៤ នាក់បានបាត់បង់ជីវិត ក្រោយត្រូវបានកងកម្លាំងរាជធានីភ្នំពេញបាញ់បង្ក្រាបជួយសង្រ្គោះម្ចាស់ផ្ទះទាន់ពេលវេលា ។
មកទល់ពេលនេះ សា .កសពឧក្រិដ្-ឋជនទាំង ៤ ត្រូវបានគេយកទៅដាក់ចោលរង់ចាំសាច់ញាតិមកទទួលនៅចំណុចវត្តទឹកថ្លា ប៉ុន្ដែក្នុងចំណោមនោះ មានតែសា កសពឧក្រិដ្ឋ-ជនម្នាក់ប៉ុណ្ណោះឈ្មោះ រី ពិសី ត្រូវបានសាច់ញាតិមកទទួលស្គាល់ ហើយលោកតាអាចារ្យក៏បានរៀបចំពិធីបូជាតាមប្រពៃណី ។
ដោយឡែកសម្រាប់សា កសពឧក្រិដ្ឋ-ជន ៣ នាក់ផ្សេងទៀត ត្រូវបានទុកចោលឱ្យរុយរោម ដោយគ្មានវត្តមានសាច់ញាតិណាមកអើពើឡើយ ។ជនដៃដល់ដែលសាងអំពើល្មើសច្បាប់បាត់បង់ជីវិតទៅហើយបន្សល់តែពាក្យជេរស្ដី មានតែការរើសអើងពីមហាជននោះពិតជាមិនគួរឱ្យស្ដាយ
តែបើងាកទៅមើលប្រពន្ធរបស់ឧក្រិដ្ឋ-ជនឈ្មោះ រី ពិសី វិញ ទើបជាអ្នករងទុក្ខពិតប្រាកដ ព្រោះបើតាមអ្នកនាងលើកឡើងក្នុងវីដេអូឡាយមួយបានឱ្យដឹងថា នាង និង ប្ដីទើបតែរៀបការបានប្រមាណជា ១ ឆ្នាំ ហើយមានកូនម្នាក់
តែជាអកុសលកូនកើតមកមិនបានប៉ុន្មានក៏បាត់បង់ជីវិតទៅកាលពី ៥ ខែមុន ខណៈកាត់ចិត្តពីកូនមិនទាន់បានប៉ុន្មានផង ពេលនេះប្ដីក៏បាត់បង់ជីវិតទាំងមានឈ្មោះជាឧក្រិដ្ឋ-ជនត្រូវមនុស្សទាំងពួងស្អប់ខ្ពើមថែមទៀត ។
គួរឱ្យដឹងដែរថា សា កសពដែលសាច់ញាតិមកធ្វើបុណ្យនោះ មានឈ្មោះ រី ពីសី អាយុ ៣០ឆ្នាំ ស្នាក់នៅផ្ទះលេខ ១២៨ ផ្លូវលំ ភូមិព្រែករង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ៕