ទ្រី ណាដា លើកទឹកចិត្ត ២ ម៉ឺនដុល្លារ ដល់កងកម្លាំងបង្ក្រាបឧ.ក្រិដ្ឋជន ថ្ងៃមុនហើយនិយាយទៀតថា…

កាលពីប៉ុន្មានថ្ងៃមុននេះ មានករណីប្ល​.ន់ជំ.រិ.តលុយទាលុយ ១​ លានដុល្លារ នៅ​ចំណុច​បុរីអង្គរ​ភ្នំពេញ ដែលការប្ល.ន់នេះមិនបានសម្រេច ដោយឧ.ក្រិដ្ឋ.ជនទាំង ៤ នាក់ ត្រូវ​បាន​បា.ញ់​បង្ក្រា.ប​ដោយដៃសមត្ថកិច្ច ។

~

បន្ទាប់ពីរឿងនេះបានដោះស្រាយរួចប្រជាជនយើងមានការកោដសរសើរជាខ្លាំងអំពីស្នាដៃសមត្ថកិច្ចក្រោមការចុះអន្តរាគមន៍យ៉ាងគគ្រឹកគគ្រេងដែលបានចាប់ជនល្មើសបានសម្រេច។ក្នុងនោះផងដែរលោកជំទាវទ្រី ដាណា និង ស្វាមីបាននាំគ្នាទៅជួបដើម្បីលើកទឹកចិត្តដល់កងកម្លាំងសមត្ថកិច្ច។

~

នៅរសៀលថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២១ លោកស្រី ទ្រី ដាណា និង ស្វាមី បានជូនថវិកា ២ ម៉ឺនដុល្លារសហរដ្ឋអាមេរិកដល់កងកម្លាំងប្រដាប់អាវុធរាជធានីភ្នំពេញ ក្នុងប្រតិបត្តិការបង្ក្រាបក្រុមចោរប្ល.ន់ជំ.រិ.តទា.រលុយ ១ លានដុល្លារនៅចំណុចបុរី អង្គរភ្នំពេញ កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ ។

~

លោកស្រី ទ្រី ដាណា ដែលកន្លងមកគេតែងដាក់រហស្សនាមថាជារាជិនីចិត្តធម៌ចូលចិត្តដើរជួយអ្នកក្រខ្សត់ បានបង្ហោះសារទាំងរំភើបនៅលើគណនីហ្វេសប៊ុកថា «រំភើបចិត្តចំពោះប្រតិបត្តិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបង្ក្រាបចោ.រប្ល.ន់ទាន់ពេលវេលា នាងខ្ញុំ និង ស្វាមី មានតែការលើកទឹកចិត្ត និង ផ្ដល់កម្លាំងចិត្តបន្ថែម ជាមួយថវិកា ២ ម៉ឺនដុល្លារ ដើម្បីចាត់ចែងប្រើប្រាស់ចំពោះតម្រូវការចំពោះមុខ ។

~

ពេលនេះ ពួកគាត់កំពុងមមាញឹកចុះការពារតាមមណ្ឌលចត្តាឡីស័ក្ត និងកន្លែងព្យាបាលជំងឺកូវីដ-១៩ ដូចនេះយើងត្រូវរួមសាមគ្គីគ្នា ។ សូមកងកម្លាំងយើងទាំងអស់ សម្រេចជោគជ័យគ្រប់ភារកិច្ច ក្នុងនាមខ្ញុំជាប្រជាពរដ្ឋមួយរូប ពិតជាមានភាពកក់ក្តៅខ្លាំងណាស់» ៕

~


ប្រភព៖ប្រជាប្រិយ

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔