លោកអ្នកដែលដល់វ័យគ្រប់ការ ប្រាកដធ្លាប់ទទួលបានសំនួរហើយថា «ពេលណាទើបរៀបការ?» ជាសំនួរមួយដែលស្អប់ជាទីបំផុត ជាពិសេសមនុស្សប្រុសដែលមានការងារល្អ និងមានប្រាក់ខែច្រើនគួរសម។
~
ប៉ុន្តែចំពោះបុរសម្នាក់ ដែលជាមានការងារល្អ ជាអ្នកបើយន្តហោះ បែរជាត្រូវមិត្តភក្ក័ជាច្រើនចោទសួរថា «ម៉េចប្រញាប់ការម៉្លេះ មិនចាំមានលុយច្រើនសិនទៅ» ចំពោះចម្លើយមួយនេះ ត្រូវបានតបវិញយ៉ាងល្អ។
~
ដោយយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Uddomkrissna Chan ដែលជាអ្នកបើកបរយន្តហោះ ឬហៅភីឡុត បានសរសេររៀបរាប់ពីចំណងអាពាហ៍ពិពាហ៍របស់ខ្លួនថា «មិត្តខ្ញុំជាច្រើនសួរខ្ញុំថាម៉េចខ្ញុំប្រញាប់រៀបការម្លេះ? ម៉េចមិនចាំឲ្យមានលុយច្រើនជាងហ្នឹងសិនទៅ ចាំរៀបការ?
~
~
ពេលមានលុយច្រើនចាំធ្វើពិធីមង្គលការឲ្យផ្អើលភូមិម្តងទៅ! ខ្ញុំបានត្រឹមតែតបវិញថា បើសិនជាចាំឲ្យមានលុយច្រើននឹងត្រូវចាំដល់ពេលណា?ក្នុងនោះដែរ បើសិនជាបានជួបមនុស្សស្រីម្នាក់ដែលល្អហើយហេតុអីចាំបាច់ត្រូវចាំ? ឫក៏ត្រូវចាំរហូតទាល់តែបាត់បង់ទើបស្តាយក្រោយ?
~
~
មង្គលការផ្អើលភូមិតើមានប្រយោជន៍អី ឬក៏ប្រាក់ដែលខំរកដោយលំបាកត្រូវយកមកចំណាយខ្ជះខ្ជាយត្រឹមតែ១ថ្ងៃដើម្បីចង់ឲ្យផ្អើលភូមិតែប៉ុណ្ណឹង? អ្នកនិយាយចេះតែនិយាយស្រួលហើយ តែមនុស្សស្រីដែលគេអង្គុយរង់ចាំខ្ញុំ ៣ឆ្នាំហើយ តើត្រូវឲ្យគាត់រង់ចាំយូរប៉ុណ្ណាទៀត?
~
គ្មានមនុស្សស្រីណាម្នាក់សុខចិត្តរង់ចាំរហូតទាល់តែសារមន្ទីរតាមដេញថ្លៃហើយ បានទើបមានឱកាសស្លៀកសំលៀកបំពាក់កូនក្រមុំនោះទេ»ចឹងហើយកុំខ្វល់អីរឿងនឹងវាគង់តែមានទេ ចឹងហើយឈប់សួរទៅវាមិនបានអីមកវិញទេ៕

~
អត្តបទ៖ខែរសាយ