ចំប៉ីខ្មៅ ទិញកោដ្ឋដាក់ធាតុ ប្រកាសចេញមុខធ្វើបុណ្យ ៧ ថ្ងៃឱ្យ អ៊ឹម សុវណ្ណារិទ្ធ គ្មានសាច់ញាតិ…

ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឃើញភាពអាណោចអា.ធ័.ម.ពេក ចំប៉ីខ្មៅ បានប្រកាសចេញមុខមកធ្វើបុណ្យ ៧ ថ្ងៃ និងទិញកោដ្ឋដាក់ធាតុឱ្យសព អ៊ឹម សុវណ្ណារិទ្ធ ជាមេខ្លោងជនល្មើសជំ.រិត.ទា.រលុយ ១ លានដុល្លារ ដែលគ្មានសាច់ញាតិមកទទួលស្គាល់នេះ។

~


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំប៉ីខ្មៅបានប្រកាសលើហ្វេសប៊ុកដូច្នេះថា «ប្រពៃណីទំនៀមទំលាប់ខ្មោ ចស្លា ប់ទៅហើយ នៅឡើយឈ្មោះស្អុ យគ្មានអ្នកណាម្នាក់ដឹងថាខ្លួននឹងស្លា ប់ទៅព្រោះអ្វីនៅកន្លែងណា នៅទីណានោះទេមិនដឹងសូម្បីតែពេលវេលាថ្ងៃនេះឬថ្ងៃស្អែក ថ្ងៃណាមួយតែ រិទ្ធ ស្លា ប់ហើយខ្ញុំមិនមែនជាញាតិ មិនដែលស្គាល់ មិនដែលជួប បានត្រឹមតែទិញកោដ្ឋដាក់ឆ្អឹងឱ្យនិមន្តព្រះសង្ឃសូត្រមន្តឱ្យតែប៉ុណ្ណឹង ខ្ញុំសង្ឃឹមថា មិត្តដែលធ្លាប់ជល់កែវជាមួយគាត់

~


នឹងមកជូនដំណើរគាត់ចុងក្រោយ ។ មនុស្សណាមិនធ្លាប់ខុស តែគ្នាស្លា ប់ទៅហើយ ឆ្អឹង ធាតុគ្នា គួរតែដាក់ឱ្យបានសមរម្យ ជាមនុស្ស ខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូននឹងអហោសិកម្មឱ្យចោរដែលស្លា ប់ទៅហើយ នេះសូម្បីតែបងប្អូនគេក៏មិនអើពើ តែខ្ញុំមានតែជួយរក្សាបានប៉ុណ្ណឹង ។ គំរបបុណ្យ ៧ ថ្ងៃ ខ្ញុំនឹងនិមន្តព្រះសង្ឃសូត្រមន្តតាមប្រពៃណីនៃពិធីបុណ្យស ព បើពុកម៉ែបងប្អូន យល់ថាការធ្វើបុណ្យ ត្រូវរើសថាជាមនុស្សល្អ ឬ អាក្រក់ ជាសិទ្ធិក្នុងការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នា តែសូមធ្វើបុណ្យជាមួយចោ រមួយក្បាលដែលគ្នាងាប់ទៅគ្មានញាតិផង»៕

~


ទោះបីស.ព អ៊ឹម សុវណ្ណារិទ្ធ មេខ្លោងចាប់ជំរិតល្បីកក្រើកភ្នំពេញបានបូ.ជា និងរលាយក្លាយជាធាតុទៅហើយក្តីប៉ុន្តមកដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នេះ នៅតែមិនមានក្រុមគ្រួសារមកទទួលស្គាល់ និងធ្វើបុណ្យឱ្យទៀត។

~

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔